ឆ្នាំជូត
-ម៉ោងនៃលាភសំណាងគឺម៉ោង ៥ព្រឹក ដល់ម៉ោង៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងផ្កាឈូក។
-លេខនៃលាភសំណាងគឺលេខ ២១ និងលេខ ៨២។
-សូមខមិនលេខ ៦៦៦ យកលាភសម្បត្តិទេវតាទ្រព្យនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំជូត ពង្សទេវតាប្រុស ធាតុទឹក រាសីល្អបង្គួរ ។ នៅថ្ងៃនេះនៅថ្ងៃនេះទាំងស្ត្រីបុរសបើចង់ធ្វើអ្វីមួយក៏ដោយតែងជួបលើកំណាត់ផ្លូវតានតឹងបន្តិច ព្រោះលោកអ្នកជួបតែរឿងប្រទាំងប្រទើស ហើយក្រុមមនុស្សនៅជុំវិញខ្លួនចាំតែឈ្នានីស និងមើលបំណាំបង្ករឿង ចំណែកការរស់នៅលោកអ្នកមានបញ្ហាច្រើន ទីមួយលើបញ្ហាប្រាក់កាសដូច្នេះចូរប្រយ័ត្នកើតមានជំលោះណាមួយព្រោះតែបញ្ហានេះ។ បើជាអ្នកប្រកបមុខរកស៊ីជួញដូរវិញគឺតែងជួបផលលំបាកក្នុងការរកផលចំណូលណាស់ ហើយការជួញទីជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសមិនស្ទើរដែរទេ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ ព្រោះជួនល្អជួនអាក្រក់នាំអោយខ្វាយខ្វល់ជាញឹកញាប់៕
ឆ្នាំឆ្លូវ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៦ព្រឹកដល់ម៉ោង ៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ១១ និងលេខ ៦១ ។
-សូមខមិន ៥៥៥ យកលាភសម្បត្តិអភិជននិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំឆ្លូវ ពង្សមនុស្សប្រុស ធាតុដី រាសីឡើងខ្ពស់ត្រដែត។ នៅថ្ងៃនេះយីអ៊ុនរបស់លោកអ្នកមានភាពល្អប្រពៃ ម្ល៉ោះហើយបើមានកិច្ចការដែលសំខាន់ចូរលោកអ្នកកុំខកខានបំពេញ ព្រោះតែងហុចផ្លែផ្កាជាទីគាប់ចិត្តនៅពេលក្រោយមកវិញជាក់ជាពុំខាន ក្រៅពីនេះបើលោកអ្នកមានជួបពិភាក្សាការងារអ្វីក៏តែងទទួលលទ្ធផលជាផ្លែផ្កា ហើយពិសេសថែមទាំងឆាប់ចុះសម្រុងគ្នាទៀតផង។ ចំពោះអ្នកប្រកបមុខរបររកស៊ីជួញដូរវិញលោកអ្នកអាចរកប្រាក់កម្រៃគ្រាន់ជាទីកក់ក្តៅជាងមុន ហើយពិសេសបើមានអតិថិជនជំពាក់ប្រាក់កាសជាឱកាសល្អក្នុងការទារបំផុត ព្រោះច្រើនតែសម្រេចដូចគោលបំណង។ ចំណែកបញ្ហាសេ្នហាកម្លោះក្រមុំមានភាពផ្អែមល្ហែមប្រពៃ៕
ឆ្នាំខាល
-ម៉ោងនៃលាភសំណាងគឺម៉ោង៥ព្រឹក ដល់ម៉ោង៨យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងលឿង។
-លេខនៃលាភសំណាងគឺលេខ ៤៨ និងលេខ ៥៩។
-សូមខមិនលេខ ៦៩៩ យកលាភសម្បត្តិគហិបតីជាន់ខ្ពស់នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំខាល ពង្សមនុស្សស្រី ធាតុឈើ រាសីឡើងខ្ពស់។ នៅថ្ងៃនេះដួងរាសីឡើងខ្ពស់ដូចនេះបើចង់ធ្វើអ្វីក៏តែងសម្រេចជោគជ័យដូចគោលបំណងមួយចំនួនត្រឡប់មកវិញជានិច្ច ការរស់នៅទោះជួបផលលំបាកបន្តិចក្តី តែបើពុះពារតែងហុចផ្លែផ្កាគួរជាទីពេញចិត្ត។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយមិនថាផ្លូវទឹក ផ្លូវគោក ឬផ្លូវអាកាសក្តី លោកអ្នកអាចប្រមូលផលកម្រៃគ្រាន់ជាទីកក់ក្តៅត្រឡប់មកវិញផង។ ចំណែកបញ្ហាសេចក្តីស្នេហាកម្លោះក្រមុំបើលោកអ្នកចង់រៀបចំផ្សំផ្គុំគ្រួសារក៏ជាពេលវេលាល្អប្រពៃបំផុត៕
ឆ្នាំថោះ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៤ព្រឹក ដល់ម៉ោង៩យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ខ្មៅ និងស។
-លេខនៃលាភសំណាងគឺលេខ ៦៩ និងលេខ ៩៩។
-សូមខមិនលេខ ៩៩៩ ដើម្បីយកលាភសម្បត្តិមហាសេដ្ឋីនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំថោះ ពង្សមនុស្សស្រី ធាតុឈើ រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកមានការសប្បាយចិត្តសប្បាយកាយគួរសម ហើយទោះធ្វើអ្វីក៏តែងមានភាពស្រស់ស្រាយបំព្រងជានិច្ច ការរស់នៅក្នុងថ្ងៃនេះមានការលូតលាស់សន្សឹមៗទៅមុខ ហើយការប្រកបការងារតែងទទួលរងសម្ពាធច្រើនបន្តិច តែក៏មានភាពសុខដុមល្អផង។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ ជួបលើរឿងប្រទាំងប្រទើសច្រើន ហើយផលកម្រៃទៀតសោតក៏ហូរចូលដោយតានតឹងណាស់។ រីឯសេចក្តីស្នេហាកម្លោះក្រមុំមានការលូតលាស់ទៅមុខនិងកំពុងផ្អែមល្ហែមល្អ៕
ឆ្នាំរោង
-ម៉ោងនៃលាភសំណាងគឺម៉ោង ៨ព្រឹកដល់ម៉ោង ១០យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ប្រផេះ និងបៃតង។
-លេខនៃលាភសំណាងគឺលេខ២០ និងលេខ ៦៦។
-សូមខមិនលេខ ៧៧៧ យកលាភសម្បត្តិអ្នកមានជាន់ខ្ពស់នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំរោង ពង្សទេវតាប្រុស ធាតុមាស រាសីឡើងខ្ពស់។ ក្នុងថ្ងៃនេះដោយដួងរាសីគាប់ប្រសើរ ម្ល៉ោះហើយផ្តល់ផលល្អៗក្នុងការសម្រេចចិត្តអ្វីមួយឬការប្រកបការងារអ្វីមួយដែរ។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញទីជិតឆ្ងាយ តែងហុចផ្លែផ្កាមកវិញគួរជាទីកក់ក្តៅ តែយ៉ាងណាលោកអ្នកមិនត្រូវឈ្លក់វង្វេងនឹងល្បែងស៊ីសងស្រីស្រាឡើយ ប្រយ័ត្នឧបទ្រព្យចង្រៃយាយីកើតតែបញ្ហាមិនចេះចប់មិនចេះហើយ។ ចំណែកសម្ព័ន្ធស្នេហាប្រុសស្រីបើលោកអ្នកចង់ជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចគោលបំណង៕
ឆ្នាំម្សាញ់
-ម៉ោងនៃលាភសំណាងគឺម៉ោង ៧ព្រឹកដល់ម៉ោង ៧យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ទឹកក្រូច និងពណ៌ស។
-លេខនៃលាភសំណាងគឺលេខ ៧៧ និងលេខ ៨៩។
-សូមខមិនលេខ២២២ យកលាភសម្បត្តិឧកញ៉ានិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំម្សាញ់ ពង្សមនុស្ស ធាតុភ្លើង រាសីល្អបង្គួរ។ ថ្ងៃនេះទាំងស្ត្រីបុរសបើចង់ធ្វើអ្វីមួយតែងជួបលើកំណាត់ផ្លូវតានតឹងបន្តិច ព្រោះជួបរឿងប្រទាំងប្រទើស ហើយក្រុមមនុស្សនៅជុំវិញខ្លួនចាំតែឈ្នានីស និងមើលបំណាំបង្ករឿង ចំណែកការរស់នៅលោកអ្នកមានបញ្ហាច្រើន ទីមួយលើបញ្ហាប្រាក់កាសដូច្នេះចូរប្រយ័ត្នកើតមានជំលោះណាមួយព្រោះតែបញ្ហានេះ។ ចំពោះលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានផលលំបាកក្នុងការរកផលចំណូលណាស់ ហើយការជួញទីជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសមិនស្ទើរដែរទេ។ រីឯបញ្ហាមនោសញ្ចេតនាស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនល្អជួនអាក្រក់នាំអោយខ្វាយខ្វល់ជាញឹកញាប់៕
ឆ្នាំមមី
-ម៉ោងនៃលាភសំណាងគឺម៉ោង ៤ព្រឹក ដល់ម៉ោង៧យប់។
-ពណ៌នៃលាភសំណាងគឺក្រហម និងបៃតង។
-លេខនៃលាភសំណាងគឺលេខ ៧៧ និងលេខ ៩៩។
-សូមខមិនលេខ ៨៩៩ យកលាភសម្បត្តិទេវតាទ្រព្យនឹងប្រទានសម្បត្តិមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំមមី ពង្សទេវតាស្រី ធាតុភ្លើង រាសីល្អបង្គួរ។ នៅក្នុងថ្ងៃនេះដំណើរជីវិតលោកអ្នកមានការចម្រើនលូតលាស់សន្សឹមៗទៅមុខឥតមានថយក្រោយទេ ដូច្នេះទោះធ្វើអ្វីៗក៏ដោយតែងទទួលផ្លែផ្កាគួរជាទីពេញចិត្តត្រឡប់មកវិញដែរ ការប្រកបការងាររបស់លោកអ្នកមានការលូតលាស់ច្រើនមុខ ដូច្នេះទោះការងារចាស់ឬការងារថ្មីក៏ដោយអោយតែមានការប្រឹងប្រែងបន្តិចតែងហុចផលល្អៗមកវិញជានិច្ច។ ចំណែកអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ ទោះលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោក ផ្លូវទឹកក្តីតែងហុចភោគផលគ្រាន់ជាទីកក់ក្តៅ ប៉ុន្តែយ៉ាងណាមិនត្រូវយកខ្លួនបៀតបៀនល្បែងស៊ីសងឡើយព្រោះនាំឧបទ្រពចង្រៃការលក់ដូរមិនជឿនលឿនទៅមុខ។ រីឯបញ្ហាស្នេហាប្រុសស្រីជួបរឿងប្រទាំងប្រទើសនិងប្រឆាំងគ្នាច្រើន៕
ឆ្នាំមមែ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៦ព្រឹក ដល់ម៉ោង ៨យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ខ្មៅ និងពណ៌ស្វាយ។
-លេខនៃលាភសំណាងគឺលេខ ១៩ និងលេខ ២៩។
-សូមខមិនលេខ ៧៩៩ យកលាភសម្បត្តិសំពៅហ្លួងនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំមមែ ពង្សទេវតាស្រី ធាតុមាស រាសីឡើងខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពគាប់ប្រសើរ ហើយបើទោះធ្វើអ្វីក៏តែងមានភាពភ្លឺថ្លា និងទទួលជោគជ័យជានិច្ច ការរស់នៅជួបភាពស្រស់ស្រាយនិងមានការជួបសេចក្តីសុខដុមល្អណាស់។ បើអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានការរីកលូតលាស់ទៅមុខគួរសម ហើយបើលោកអ្នកចង់បើករបរថ្មី ឬចេញធ្វើជំនួញទីជិតឆ្ងាយ តែងហុចផ្លែផ្កាមកវិញគួរជាទីពេញចិត្តជានិច្ច។ ចំណែកសម្ព័ន្ធស្នេហាកម្លោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារជាពេលវេលាល្អប្រពៃបំផុត៕
ឆ្នាំវក
-ម៉ោងនៃលាភសំណាងគឺម៉ោង ៥ព្រឹក ដល់ម៉ោង៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ខ្មៅ និងស។
-លេខនៃលាភសំណាងគឺលេខ ១ និងលេខ៦៩។
-សូមខមិនលេខ ១៦៨ យកលាភសម្បត្តិមហាសេដ្ឋីនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំចូលផ្ទះ លុយកាក់មាសប្រាក់មិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំវក ពង្សយក្សប្រុស ធាតុដែក រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់កិច្ចការងារ ពីព្រោះតែងមានការសហការពីអ្នកដទៃនិងហុចផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តផង។ បើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញលោកអ្នកកុំសោះអង្គើយត្រូវរវាសដៃរវាសជើង មិនដូច្នេះទេទ្រព្យលាភដែលបម្រុងធ្លាក់ដល់ដៃនិងត្រូវបោលហួសធ្លាក់ទៅលើអ្នកដទៃវិញជាក់ជាពុំខាន។ រីឯមនោសញ្ចេតនាស្នេហាកម្លោះក្រមុំ មានភាពស្រស់ស្រាយ និងមានការចេះអត់ឱនអោយគ្នាល្អណាស់៕
ឆ្នាំរកា
-ម៉ោងនៃលាភសំណាងគឺម៉ោង ៨ព្រឹកដល់ម៉ោង ១០យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ប្រផេះ និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ២១ និងលេខ ៩៩។
-សូមខមិនលេខ ៨៦៨ យកលាភសម្បត្តិឧកញ៉ា នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យ មានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំរកា ពង្សយក្សប្រុស ធាតុដែក រាសីល្អជាធម្យម។ នៅថ្ងៃនេះការប្រកបការងារមានការចម្រើនលូតលាស់យឺត ម្ល៉ោះហើយងាយបង្កកំហុសនិងមានជម្លោះកើតឡើងផង។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមិនមានការលូតលាស់ទៅមុខគួរជាទីកត់សម្គាល់ទេ គឺលោកអ្នកមានតែដំណើរថយក្រោយច្រើនជាង ដូចនេះបើចង់ធ្វើអ្វីមួយធំដុំគួរតែមានការប្រយ័ត្នប្រយែងអោយបានខ្លាំងក្លា ទើបអាចចៀសផុតពីបញ្ហាទាំងពួងទៅរួច។ រីឯមនោសញ្ចេតនាស្នេហាកម្លោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីមានដំណើរពុំល្អទេ ចូរលោកអ្នកប្រយ័ត្នក្រុមមនុស្សចូលមកបំបែកដោយប្រការណាមួយ៕
ឆ្នាំច
-ម៉ោងនៃលាភសំណាងគឺម៉ោង ៨ព្រឹក ដល់ម៉ោង ៧យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ផ្ទៃមេឃ និងស្វាយ។
-លេខនៃលាភសំណាងគឺលេខ ៤៥ និងលេខ៦៦។
-សូមខមិនលេខ ៩៩៩ យកលាភសម្បត្តិមហាសេដ្ឋី នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំចូលផ្ទះលុយកាក់មាសប្រាក់មិនខ្វាយចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាច ពង្សយក្សស្រី ធាតុដី រាសីខ្ពស់ត្រដែត។ ដោយសារថ្ងៃនេះយីអ៊ុនឡើងខ្ពស់ដូចនេះ បើលោកអ្នកចង់ពឹងពាក់ដោយការខ្ចីប្រាក់កាសឬរបស់អ្វីមួយពីអ្នកដទៃគេតែងអាណិតអាសូរអោយដូចបំណងមួយចំនួនផង ការរស់នៅមានភាពសុខដុម និងកំពុងកើតកាលវាលគុម្ព និងត្រជាក់ត្រជុំល្អប្រពៃណាស់។ សម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់បើ ហើយពិសេសបើមានបើករបរថ្មីៗផងល្អប្រពៃណាស់។ រីឯសម្ព័ន្ធស្នេហាកម្លោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តី បើមានជម្លោះវិវាទហើយចង់ធ្វើការដោះស្រាយក៏ជាឱកាសល្អបំផុតពីព្រោះមិនត្រឹមឆាប់ត្រូវរ៉ូវគ្នាទេ លោកអ្នកអាចបែរមកផ្អែមល្ហែមទៀតផង៕
ឆ្នាំកុរ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៦ព្រឹកដល់ម៉ោង៦ល្ងាច ។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងក្រហម។
-លេខនៃសំណាងគឺលេខ ១១ និងលេខ ៦១។
-សូមខមិនលេខ ៨៨៨ យកលាភសម្បត្តិអ្នកមានជាន់ខ្ពស់នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយធំចូលផ្ទះលុយកាក់មាសប្រាក់មិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំកុរ ពង្សមនុស្សស្រី ធាតុទឹក រាសីឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះមានជោគមានជ័យ ម្ល៉ោះហើយទោះធ្វើអ្វីក៏ដោយតែងផ្តល់ផលល្អសម្រាប់លោកអ្នកបើកហាងថ្មី ឬធ្វើអ្វីមួយថ្មីដែលតែងហុចផលល្អៗមកវិញច្រើនជាងអាក្រក់ជានិច្ច។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ មានការលក់ចេញទិញចូលគ្រាន់បើ តែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជំនួញធំដុំទាំងនោះទៅរួច។ រីឯសម្ព័ន្ធស្នេហាកម្លោះក្រមុំឬពោះម៉ាយមេម៉ាយក្តី បើចង់ផ្សំផ្គុំគ្រួសារជាពេលវេលាល្អប្រពៃណាស់៕