Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តford បើកទៅបុ.កបង្កាន់ដៃស្ពានព្រះមុនីវង្សចាស់ បណ្ដាលឱ្យបាក់អស់មួយផ្ទាំង

ភ្នំពេញ ÷ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តfordមួយគ្រឿង ក្នុងល្បឿនលឿនឡើងស្ពានព្រះមុនីវង្សចាស់ បានបួងចង្កូតទៅបុ.កបង្កាន់ដៃស្ពាន បណ្តាលឲ្យបាក់មួយផ្ទាំង ចំណែករថយន្តរងការខូចខាតខ្ទេចមួយកំណាត់មុខ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង​ ៧និង០០នាទីយប់ថ្ងៃអាទិត្យទី៥ ខែកញ្ញា ឆ្នាំ២០២១ ចំណុចលើស្ពានព្រះមុនីវង្សចាស់ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ សង្ស័យស្រវឹងស្រា បានបើករថយន្តម៉ាកfordមួយគ្រឿង ពណ៌កណ្តុប្រមេះពាក់ផ្លាកលេខ ភ្នំពេញ 2BD-4093 បើកបរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន រួចឡើងស្ពានព្រះមុនីវង្សចាស់ លុះមកដល់ចំណុចកើតហេតុ រេចង្កូតទៅបុ.កបង្កាន់ដៃស្ពានបាក់មួយផ្ទាំង ចំណែកឯម្ចាស់រថយន្តបង្ករត់គេចខ្លួន ពីកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏បានទំនាក់ទំនង ហៅរថយន្តស្ទូចមកស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រង់ចាំម្ចាស់ទៅដោះស្រាយ នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត