Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាំយកថវិការបស់សម្តេចតេជោ ប្រគល់ជូនលោកតា លោកយាយ ចំនួន ០៥នាក់ ដែលមានអាយុជាង ១០០ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

កំពង់ធំ ៖ នៅថ្ងៃអាទិត្យ ទី០៥ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានបន្តនាំយកថវិការបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនលោកតា លោកយាយ ចំនួន ០៥នាក់ ដែលមានអាយុជាង ១០០ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅខេត្តកំពង់ធំ។

១-លោកតា អ៊ុក សុឹម អាយុ ១០១ឆ្នាំ រស់នៅភូមិ អន្លង់ក្រាញ់ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ
២-លោកយាយ ជុំ លីវ អាយុ ១០១ឆ្នាំ រស់នៅភូមិ ស្ពានគ្រង ឃុំចំណារក្រោមស្រុកស្ទោង ខេត្តកំពង់ធំ
៣-លោកយាយ អុិត សុន អាយុ ១០៦ឆ្នាំ រស់នៅភូមិកោះគ្របបាយ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
៤-លោកយាយ សុក ស៊ុន អាយុ ១០១ឆ្នាំ រស់នៅភូមិសូដៃ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
៥-លោលយាយ ហ៊ុន បួន អាយុ ១០២ឆ្នាំ រស់នៅភូមិអន្លង់ក្រសាំង ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

ដែលទទួលបានថវិកាក្នុង ០១នាក់ ចំនួន ៣លានរៀល និងសម្ភារជាគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×