Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រីសរសៃប្រសាទម្នាក់ បន្លំធ្វើជាកូនសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានបញ្ជូនទៅព្យាបាល

ភ្នំពេញ ៖ ស្រ្តីម្នាក់ដែលមានជំងឺសរសៃប្រសាទ ហើយបានចូលទៅ Comment ក្នុងផេកហ្វេសប៊ុក របស់ សម្ដេចតេជោ ហ៊ុន សែន ហើយមានចេតនាបន្លំធ្វើជាកូនរបស់នោះ ត្រូវបានអាជ្ញាធរនាំយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ រួចហើយ ដើម្បីអប់រំផ្លូវចិត្តរបស់គេ។

ករណីនេះ សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា ដើម្បីជៀសវាងការភ័ន្តច្រឡំរបស់មហាជនលើការលើកឡើងរបស់ក្មួយដែលតែងតែសរសេរច្រើនដង ហើយហាក់ដូចជាក្មួយនេះ ជាកូនស្រីរបស់ពូ និងមីង ដែលត្រូវបោះបង់ចោលឱ្យនៅខាងក្រៅ។ ដូច្នេះ ពូសូមប្រាប់ទៅក្មួយសូមបញ្ឈប់ចូលមកបន្លំជាកូនពូ និងមីងតទៅទៀតទៅ ព្រោះវាជារឿងអគុណធម៌ខ្លាំងណាស់ សម្រាប់ពូ និងមីង ដែលបោះបង់កូនចោលមិនរាប់រក។

សូមបញ្ជាក់ថា ស្ត្រីរូបនេះ មានទីលំនៅសង្កាត់អូឫស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានប្រើគណនីហ្វេសប៊ុកឈ្មោះ «Ah July» ចូលទៅសរសេរក្នុង Comment facebook របស់សម្តេចតេជោ ហ៊ុន សែន ដោយបានរៀបរាប់មានចេតនាបង្ហាញថា រូបគេ គឺជាកូនរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

ជុំវិញបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំម្ចាស់គណនីឈ្មោះ «Ah July» មួយនេះ ឱ្យឈប់បន្លំធ្វើជាកូនសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តទៅទៀត ដើម្បីចៀសវាងការភ័ន្តច្រឡំ។ ក្រៅតែពីការណែនាំបែបនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើសុំលេខទូរស័ព្ទពីម្ចាស់គណនីហ្វេសប៊ុកនេះ ដើម្បីសម្តេចជួយព្យាបាលជំងឺសរសៃប្រសាទរបស់គេផងដែរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×