Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសជាសន្តិសុខម្នាក់ រងរបួសធ្ងន់ ចំណែកជនសង្ស័យម្នាក់បាត់បង់ជីវិត ពេលចូលទៅលួចសម្ភារៈ នៅក្នុងការ៉ាស់សាំងតេលាមួយ មិនបានសម្រេច

​ ភ្នំពេញ ​៖ ​ជនសង្ស័យ​ម្នាក់​បាន​បាត់​បង់​ជីវិត​ នៅ​តាម​ចិញ្ចើម​ផ្លូវ​ បន្ទាប់​ពី​ជនសង្ស័យ​រូប​នោះ ​បានធ្វើ​សកម្មភាព​ ចូល​ទៅ​លួច​ទ្រព្យសម្បត្តិ​ ក្នុង​ការ​រ៉ាសាំង​មួយ​កន្លែង​ ហើយ​ក៏បាន​ប្រតាយប្រតប់​ចាក់​គ្នា​ ទៅ​វិញ​ទៅ​មក​ ជាមួយ​និង​សន្តិសុខ​ដែល​យាម​នៅ​ក្នុង​នោះ​ បណ្តាល​ឲ្យ​សន្តិសុខ​រងរបួស​ធ្ងន់​ ។ បង្ក​​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ឡេីង​នៅ​វេលា​ម៉ោង​ ៤និង​៣០នាទី​ទៀប​ភ្លឺ ​​ថ្ងៃ​ទី​៦​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ ចំណុច​ដេប៉ូ​ប្រេង​ឥន្ធនៈ​តេលា​ ផ្លូវ​២១៧​ ភូមិ​សំបួរ​ សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​ ។

ជនសង្ស័យ​ មាន​ឈ្មោះ​ ថន​ រិទ្ធ​ ភេទប្រុស​ អាយុ​៤៣ឆ្នាំ​ ភូមិ​ត្រពាំង​ក្រញូង​ ឃុំ​ត្រពាំង​ក្រញូង​ ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ​ ។

​ជនរងគ្រោះឈ្មោះមាស ម៉ុត ភេទប្រុស អាយុ៦៨ឆ្នាំ មុខ​របរ​ ជួយ​មេីល​ការ​ខុសត្រូវ​ ការ៉ាសាំង​តេលា​របស់​ក្មួយ​ ដែល​ស្ថិត​នៅ​ភូមិ​សំបួរ​ សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ មាន​ស្រុក​កំណើត​ ភូមិឬស្សីស្រុក ភូមិខ្ពប ស្រុកស្អាង ខេត្តកណ្ដាល​ ។

​ បេីតាម​ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើត​ហេតុ​ បានឲ្យ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​ គឺ​ជន​សង្ស័យ​​ បានធ្វើ​សកម្មភាព​ផ្លោះ​ចូល​ទៅ​ក្នុង​ការ៉ាសាំង​ បម្រុង​លួច​ទ្រព្យសម្បត្តិ​ ឬសម្ភារៈ​ផ្សេង​ៗ​ តែ​ពេល​ចូល​ទៅ​ដល់​ ក៏ជួប​​និង​បុរស​ជា​សន្តិសុខ​ ដែល​យាម​នៅ​ទី​នោះ​ ហើយ​ក៏បាន​ស្រែក​ឆោឡោ​ថា​ចោរ​ៗ​ ប្រតាយប្រតប់​គ្នា​ ដោយ​ជនសង្ស័យ​បាន​ដក​កំបិត​ចាក់​ទៅ​លេី​ បុរស​ជា​សន្តិសុខ​ បណ្តាល​ឲ្យ​ត្រូវចំត្រង់​ ក ហូរឈា.ម​ជោក​ ហេីយ​ពេល​នោះ​ បុរស​ជា​សន្តិសុខ​ ក៏បាន​ដណ្ដើម​កាំ​បិត​ ហេីយបាន​ចាក់​ជនសង្ស័យ​ ​ត្រូវ​ចំ​ឆ្អឹង​ខ្នង​ផ្នែក​ខាង​ឆ្វេង​ ធ្វេី​ឲ្យ​រងរបួស​ធ្ងន់​ ហើយ​នៅ​ពេល​រង​របួស​ហើយ​ ជនសង្ស័យ​ បានរត់​ចេញពី​កន្លែង​កើត​ហេតុ​ ប្រហែល​១០០ម៉ែត្រ​ ក៏បានមក​ដេក​ដួល​ស្លាប់​នៅ​មុខ​ហាង​លក់​កាហ្វេ​ យីហោ​ KOI តែ​ម្ដង​ទៅ​ ។

​ ​ក្រោយ​ពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដង្កោ និងកម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងនគរបាលការិយាល័យកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមនិងក្រុមគ្រូពេទ្យ ចុះទៅពិនិត្យសព និងតេស្តសំណាកលទ្ធផលអវិជ្ជមាន ដោយឡែកខាងជំនាញសមត្ថកិច្ច បានបញ្ជាក់ថា សពពិតជាត្រូវចាក់និងកាំបិតចុងស្រួចចំសួត ទើបបណ្តាលឲ្យបាត់បង់ជីវិត។ ចំណែកជនរងគ្រោះ កំពុងស្ថិតនៅបន្ទប់សង្រ្គោះបន្ទាន់។ រីឯសពជនសង្ស័យ សមត្ថកិច្ចបានដឹកយកទៅតម្កល់ទុក នៅវត្តចាក់អង្រែលើ ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×