Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមសកម្មជនប្រយុទ្ធនឹងកូវីដ-១៩ ទទួលបានរបប​ឧបត្ថម្ភ លើកទឹកចិត្ត​ ក្នុងពេលបំពេញការងារ…

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​ បានធ្វើការ​កែសម្រួល​ និង​កំណត់​របប​ឧបឧបត្ថម្ភ លើកទឹកចិត្ត​ក្រុម​ការងារ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​ និង​ក្រុមការងារ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩, ដោយក្រុមគ្រូពេទ្យ​ទទទួលបានថវិកាក្នុងម្នាក់ៗ ២០​ម៉ឺន​រៀល​ ក្នុង​១​ថ្ងៃ​, បុគ្គលិក​អនាម័យ​ និង​កម្មករ​ក្នុងពេល​ពិនិត្យ​ថែទាំ​ពព្យាបាល ក្នុងម្នាក់ៗ ទទួលបាន ១៤​ម៉ឺន​រៀល​ ក្នុង​១​នាក់, សម្រាប់ថ្លៃ​អាហារ​វិញ គឺក្រុមគ្រូពេទ្យ​ បុគ្គលិក​អនាម័យ​ និង​កម្មករ​ អំឡុងពេល​ពិនិត្យ​ថែទាំ​ព្យាបាល​ ទ​ទួល​បាន​ ៦​ម៉ឺន​រៀល​ ក្នុង​១​នាក់ សម្រាប់១​ថ្ងៃ​។

ចំណែក ក្រុមការងារ​នៅ​មន្ទីរពេទ្យ​ ឬ​នៅ​មណ្ឌល​ព្យាបាល​ក្នុង​ពេលធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ ក្នុងនោះ​ ក្រុម​គ្រូពេទ្យ​ម្នាក់ ទទួលបាន ១០​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ, បុគ្គលិក​អនាម័យ​ និង​កម្មករ​ អំឡុង​ពេលការងារធ្វើ​ច​ត្តា​លី​ស័ក ១៤​ថ្ងៃ ទទួួលបាន ៧​ម៉ឺនរៀល​ ក្នុង​១​នាក់ សម្រាប់១​ថ្ងៃ, ថ្លៃ​អាហារ​ក្រុមគ្រូពេទ្យ​ បុគ្គលិក​អនាម័យ​ និង​កម្មករ​ ទទួលបាន ៤​ម៉ឺន​រៀល ​ក្នុង​១​នាក់ សម្រាប់១ថ្ងៃ​។​

ក្រុមការងារ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​២​ រយៈពេល​ ១៤ថ្ងៃ ក្រុមគ្រូពេទ្យ​ក្នុងពេល​ពិនិត្យ​ថែទាំ​ព្យា​បាល​ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ ១៤ថ្ងៃ​ ទទួលបាន​ ១៤​ម៉ឺន​រៀល ក្នុង​១​នានាក់សម្រាប់១​ថ្ងៃ​, បុគ្គលិក​អនាម័យ​ដែល​ប្រចាំការ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ ១៤ថ្ងៃ​ ទទួលបាន​ ៧​ម៉ឺន​រៀល​ ក្នុង​១​នាក់​ សម្រាប់១ថ្ងៃ។​

ក្រុមការងារ​នៃ​មន្ទី​រពិសោធន៍​រ​កមេ​រោគ​កូ​វីដ​-១៩ ដែល​ទទួលស្គាល់​ដោយ​ក្រសួងសុខា​ភិបាល​ រួ​មមាន​ មន្ត្រី​មន្ទីរពិសោធន៍​ធ្វើតេស្ត ទទួលបាន​ ២០​ម៉ឺន​រៀល​ ក្នុង​១​នា​ក់ ក្នុង​១​ថ្ងៃ បុគ្គលិក​អនាម័យ​ទទួលបាន​១៤​ម៉ឺន​រៀល​ ក្នុង​១​នាក់​ ក្នុង​១​ថ្ងៃ​។​

ក្រុម​ឆ្លើយតប​បន្ទាន់​ចុះ​ស្វែងរក​អ្នក​ប៉ះពាល់​នឹង​យក​សំណាក​ដែល​ក្នុង​មួយក្រុម​មា​នសមា​ជិ​ក​ចំនួន​ ៤​នាក់ ​និង​អ្នកបើកបរ​រថយន្ត​ ១​នាក់ ​ក្នុងនោះ​ មន្ត្រី​ឆ្លើយតប​បន្ទាន់​ទទួលបាន ២០​ម៉ឺន​រៀល ​ក្នុង​១​នាក់​ ក្នុង​១​ថ្ងៃ អ្នកបើកបរ​រថយន្ត​ទទួលបាន​ ១៤​ម៉ឺន​រៀល ​ក្នុង​១​នាក់​​ សម្រាប់ ១​ថ្ងៃ​។​

ក្រុមការងារ​សម្របសម្រួល​និង​ទទួល​ទូរស័ព្ទ​ទាន់​ហេតុការណ៍​ ក្នុងនោះ​ក្រុមការងារ​សុខាភិ​បាល​សម្របសម្រួល​នៅ​អាកាសយានដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​ មន្ត្រី​ទទួលបន្ទុក​ទូរស័ព្ទ​ទាន់​ហេតុការណ៍​១១៥ ដែលមាន​ភារកិច្ច​ផ្ដល់​ប្រឹក្សា ​និង​ទំនាក់ទំនង​សាធារណៈ​ឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​១៩​ទទួល​បាន​១០​ម៉ឺន​រៀល​ ក្នុង​១​នាក់​ ក្នុង​១​ថ្ងៃ, ក្រុម​សម្របសម្រួល​ប្រចាំ​នៅ​ទីស្តីការក្រសួង​ទទួលបាន​៦​ម៉ឺន​រៀល​ ក្នុង​១​នាក់​ ក្នុង​១​ថ្ងៃ ក្រុម​សម្របសម្រួល​នៅ​ប្រចាំការ​នៅ​មន្ទីរ​សុខាភិបាល​រាជធានី​ ខេត្ត​ត្រូវ​មាន​សមាជិក​បាន​ច្រើន​៥​នាក់ទទួលបាន​៦​ម៉ឺន​រៀល​ ក្នុង​១​នាក់ ​ក្នុង​១​ថ្ងៃ, ក្រុម​ផ្ដល់​សេវា​ព្យាបាល​តាម​ផ្ទះ ​ក្នុងនោះ​ប្រើប្រាស់​ក្រុមការងារ​ហត់​ឡាញ​រាជធានី​ខេត្ត​ទទួលបាន​១០​ម៉ឺន​រៀល​ ក្នុង​១​នាក់ ​ក្នុង​១​ថ្ងៃ​។​ ចំពោះ​ថ្លៃ​របប​អាហារ​សម្រាប់​អ្នកជំងឺ​កូ​វីដ​១៩នៅ​ភ្នំពេញ​និង​ខេត្ត​ទទួលបាន​៣​ម៉ឺន​រៀល​ ក្នុង​១​នាក់​ ក្នុង​១​ថ្ងៃ​។

ក្រុមការងារ​ទទួល​ទូរស័ព្ទ​ទាន់​ហេតុការណ៍​នៅ​ថ្នាក់​រាជធានី -ខេត្ត​ និង​កងកម្លាំង​ប្រដាប់​អាវុ​ធ​គ្រប់​ប្រភេទ​របប​ប្រចាំថ្ងៃ​ឬ​ប្រចាំ​ខែ​រាជធានី​ ខេត្ត​ទទួល​ររ៉ាប់រង៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×