ភ្នំពេញ ៖ ថ្មីៗនេះបានធ្វើឲ្យអ្នកគាំទ្រនិងទស្សនិកជនកាន់តែចាប់អារម្មណ៍ហើយប្លែកភ្នែកគ្រប់គ្នា នូវរូបសម្រស់ដ៏ស្រស់សោភារបស់នាង ក្នុងឈុតប្រណៃណីបុរាណ។ កញ្ញា បានពុះពារ ក្នុងការតស៊ូវិស័យប្រឡងដោយ អត់ធ្មត់ហើយសង្ឃឹមថា ការទទួលបានមកុដពេលនេះ រិតតែជំរុញឲ្យនាងរីកបានទីផ្សារការងារច្រើន ហើយក៏ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការបំពេញភារកិច្ច។

កញ្ញា ហុក សារិតុលា អាយុ១៩ឆ្នាំកម្ពស់១.៧០និងទម្ងន់៤៩គីឡូក្រាមបានក្លាយជាកញ្ញាឯកដែលទទួលបានចំណាត់ថ្នាក់លេខ១ ឬជាម្ចាស់មកុដបន្ទាប់ពីឆ្លងកាត់ការប្រកួត ដ៏ស្វិតស្វាញក្នុងកម្មវិធីប្រកួតបវរកញ្ញាឆ្លាតវៃ ឬMiss Wisdom 2021កន្លងទៅនេះ។
ដោយឡែកស្របពេលនេះដែរ អ្វីដែលធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ចំពោះស្រីស្អាត ហុក សារិតុលា នោះគឺការរំលេចនូវរូបភាពយ៉ាងស្រស់សោភា ស្ថិតក្នុងឈុតសម្លៀកបំពាក់ សម័យបុរាណជាច្រើនសន្លឹក ដែលត្រូវបានទម្លាយចែកចាយ នៅលើបណ្តាញសង្គមជាបន្តបន្ទាប់។
កញ្ញា ហុក សារិតុលា ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹកស្ថិត ក្នុងសម្លៀកបំពាក់បុរាណ ដោយគ្រងមកុដយ៉ាងស្រស់ស្រស់ស្អាតជាមួយ ស្នាមញញឹមស្រស់សោភា។ តាមរយៈរូបភាពនេះ ត្រូវបានអ្នកគាំទ្រសរសើរ ថាទន់ភ្លន់និងស្រស់ស្អាតខ្លាំងគ្រប់គ្នា។ សារិតុលា បានបញ្ជាក់ថា កញ្ញា សប្បាយរីករាយ នៅពេលឱកាសការងារ បានមកដល់ បន្តបន្ទាប់គ្នា។ ពិសេសបានទម្រង់ឈុតបុរាណ មកឃុំគ្រងបែបនេះរិតតែអររំភើប។ លើសពីនេះទៀត យើងបានលើកស្ទួយ អ្វីដែលជាលក្ខណៈវប្បធម៌ខ្មែរតាមរយៈ ឈុតបុរាណខ្មែរយើងឲ្យគេបានស្គាល់ បន្តទៀត៕ រក្សាសិទ្ធិដោយ៖សំណាងSV











