Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូលជម្រះបណ្តឹងសារទុក្ខរបស់ បុរសម្នាក់ ដែលត្រូវបានតុលាការខេត្តត្បូងឃ្មុំ កាត់ទោសដាក់គុក អស់មួយជីវិត ពាក់ព័ន្ធករណីប៉ុនប៉ងឃា.ត.កម្ម.គិតទុកជាមុន!!!

ភ្នំពេញ ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០២១ បានបើកសវនាការជំនុំជម្រះ លើបណ្តឹងសារទុក្ខ របស់បុរសម្នាក់ ដែលត្រូវបានតុលាការខេត្តត្បូងឃ្មុំ កាលពីឆ្នាំ ២០១៩ កាត់ទោស ដាក់គុក អស់មួយជីវិត ជាប់ពាក់ព័ន្ធនឹងករណីប៉ុន.ប៉ងស.ម្លាប់.លោកគ្រូពេទ្យម្នាក់ ដោយកាប់នឹងពូថៅ ដើម្បីប្លន់យកទ្រព្យសម្បត្តិ រួចគេចខ្លួន។

លោកអឿង សៀង ជាចៅក្រមរបាយការណ៍ បានអានសំណុំរឿងក្តីខាងលើនេះថា នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ មានឈ្មោះ ហេង ឡឹម ភេទ ប្រុស អាយុ ៣២ មុខរបរកម្មករកៅស៊ូ មានទីលំនៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ចំណែកឯ ជនរងគ្រោះមានឈ្មោះ អេង ភារិន ភេទ ប្រុស អាយុ ៥៧ ឆ្នាំ មានមុខរបរជាគ្រូពេទ្យព្យាបាលជំងឺ និង ជាម្ចាស់ហ្វាម៉ាស៊ី រស់នៅក្នុងក្នុងភូមិឃុំ និង ស្រុក ជាមួយជនជាប់ចោទ។

លោកចៅក្រមសៀង បានបញ្ជាក់ថា នៅក្នុងសំណុំរឿងក្តីនេះ, ជនជាប់ចោទ ត្រូវបានសាលាដំបូងខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៩ កាត់ទោស ដាក់ពន្ធនាគារ កំណត់អស់មួយជីវិត ពីបទ: ប៉ុន.ប៉ងឃា.ត.កម្ម.គិតទុកជាមុន។

តុលាការ ក៏បានបង្គាប់ឱ្យជនជាប់ចោទ សងជម្ងឺចំនួន ១០០ លានរៀល ទៅជនរងគ្រោះ ដែលជាភាគីដើមបណ្តឹង។

ក៏ប៉ុន្តែ ជនជាប់ចោទបានប្តឹងជំទាស់ទៅតុលាការឧទ្ធរណ៍ត្បូងឃ្មុំ តែ តុលាការឧទ្ធរណ៍ បានកែប្រែទណ្ឌកម្មរបស់គាត់ ពី ការកាត់ទោស អស់មួយជីវិត មកជាប់ទោសត្រឹម ១១ ឆ្នាំ ពីបទ: ហិង្សាមានស្ថានទម្ងន់ទោស ដោយការប្រព្រឹត្តអំពើឃោរឃៅ។

តែជនជាប់ចោទបន្តរប្តឹងសារទុក្ខមកកាន់តុលាការកំពូល។

លោកលី ឆេង ជាមេធាវីការពារក្តីអោយជនជាប់ឈ្មោះ ហេង ឡឹម បានថ្លែងថា មូលហេតុដែលកូនក្តីបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូល ពីព្រោះ គាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់គាត់នោះទេ។

លោកមេធាវីឆេងបានបន្តថា ម្យ៉ាងវិញទៀត, នៅថ្ងៃកើតហេតុនោះ, នៅពេលយប់ម៉ោងប្រហែល១០ និង ៣០
ជនរងគ្រោះត្រូវបានជនសង្ស័យចូលកា.ប់ ខណ:ពេលដែលគាត់កំពុងតែដេកលង់លក់នៅក្នុងផ្ទះរបស់គាត់ និង នៅក្នុងទីងងឹត។ ,គាត់ពុំបានចំណាំមុខជនសង្ស័យបាន ឬ មិនអាចសន្មតបានថា ជនសង្ស័យនោះ គឺ ជាកូនក្តីរបស់គាត់នោះឡើយ។

តើលោកមេធាវីឆេងបានសំណូមពរឲ្យក្រុមប្រឹក្សាចៅក្រម ជំនុំជម្រះតុលាការកំពូល សម្រេចបង្វឹកសំណុំរឿងក្តីនេះ ទៅតុលាការឧទ្ធរណ៍ខេត្តត្បូងឃ្មុំ ដើម្បីជំនុំជម្រះសារជាថ្មីឡើងវិញ។

សំណរឿងក្តីនេះ, តុលាការកំពូលនឹងប្រកាសសាលដីកានៅព្រឹកទី ១៣ ខែ កញ្ញា ខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×