Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាឧទ្ធរណ៍ ជម្រះបណ្តឹងឧទ្ធរណ៍ របស់បុរសម្នាក់ ជាប់ពាក់ព័ន្ធករណី បើកកន្លែងស៊ីសង ជល់មាន់ ដោយខុសច្បាប់!!!

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ២០២១ តុលាការឧទ្ធរណ៍ភ្នំពេញ បានបើកសវនាការជំនុំជំម្រះ លើបណ្ដឹងឧទ្ធរណ៍ របស់ជនជាប់ចោទជនម្នាក់ ដែលត្រូវបានតុលាការរាជធានីភ្នំពេញ កាត់ទោសដាក់ពន្ធនាគារ កំណត់ ០២ ឆ្នាំ ជាប់ពាក់ព័ន្ធករណី បើកកន្លែង ល្បែងស៊ីសង ប្រព្រឹត្តនៅរាជធានាភ្នំពេញ កាលពីអំឡុងឆ្នាំ ២០១៩។

លោកជំទាវ គឹម ដានី ជាប្រធានចៅក្រមជំនុំជម្រះ នៃ សាលាឧទ្ធរណ៍ភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទមាន ឈ្មោះ ប៊ុន ខេក ភេទ ប្រុស
មុខរបរ ម្ចាស់ហាងកាហ្វ។

ជនជាប់ចោទ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី ០៧ ខែ មីនា ឆ្នាំ ២០២០ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ០២ ឆ្នាំ ពីបទ បើកកន្លែងលែងល្បែងស៊ីសង។

ជនជាប់ចោទ បានគាត់ប្តឹង មកតុលាការឧទ្ធរណ៍ភ្នំពេញ ។

ជនជាប់ចោទ ប៊ុន ខេក ត្រូវបាន សមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០១៩ នៅចំណុចហាងកាហ្វ សង្តាត់អូរបែកម្អម ខណ្ឌ ពេាធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលរឹបអូសបាន ទូរស្សន៍ ១គ្រឿង ទូរស័ព្ទ iphone ១គ្រឿង និង DTV។

នាពេលសវនាការ ជនជាប់ចោទ ឈ្មោះ ប៊ុន ខេក បានឆ្លើយសារភាពថា រូបពិតជាបានទទួលស្តាល់កំុហស និង សុំឲ្យតុលាការមេត្តាបន្ធូរបន្ថយទោសគាត់ ព្រោះគាត់មានគ្រូសារត្រូវមើលថែកូនៗរបស់គាត់។

សំណុំរឿងនេះ សាលាឧទ្ធរណ៍ ភ្នំពេញ នឹងប្រកាសសាលដីកា នៅថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០២១ ខាងមុខនេះ៕ រក្សាសិទ្ធិដោយ: ចន្ទា ភា

×