ភ្នំពេញ ÷ នារីម្នាក់បានបាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីជិះម៉ូតូតាមដងផ្លូវ ត្រូវជនសង្ស័យឆក់កាបូបពីខ្លួន បានសម្រេចរួចនារីរងគ្រោះ បានជិះម៉ូតូដេញតាមពីក្រោយ មកដល់ចំណុចផ្លូវ១៩៧៨ ក៏ជ្រុលទៅប៉ះនឹងម៉ូតូកង់បី បណ្តាលឲ្យដួលបោ.ក.ក្បា.ល.នឹងថ្នល់ស្លា.ប់.ភ្លាមៗ ចំណែកម៉ូតូកង់បីបន្តបើកទៅមុខបាត់ស្រមោល។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៨និង០០នាទីយប់ ថ្ងៃចន្ទ ទី៦ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ១៩៧៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ សឹម ស្រីចាន់ ភេទស្រី អាយុ២០ឆ្នាំ បច្ចុប្បន្នរស់នៅម្តុំលូប្រាំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មាន ស្រុកកំណើតនៅខេត្តតាកែវ។

យោងតាមប្រភពព័ត៌មាន ពីបងប្រុសម្នាក់ សុំមិនបញ្ចេញឈ្មោះ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញជនសង្ស័យ២នាក់ បានជិះម៉ូតូម៉ាកឌ្រីមសង់មួយគ្រឿង មិនចាំផ្លាកលេខ បានឆក់កាបូបនារីរងគ្រោះ ពុំដឹងថាពីចំណុចណាមកទេ រួចជិះកាត់តាមបណ្តោយផ្លូវ១៩៧៨ បន្ទាប់មកគាត់ក៏បានឃើញនារីរងគ្រោះជិះម៉ូតូម៉ាក ZOOMER X មួយគ្រឿង ពណ៌ផ្កាឈូកលាយខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1FH- 3509 ជិះប្រដេញពីក្រោយ តាមបណ្តោយផ្លូវ១៩៧៨ ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនលឿនបានស្រែកថា ចោៗឲ្យពលរដ្ឋជិតខាងជួយ លុះមកដល់ចំណុចកើតហេតុខាងលើ នារីរងគ្រោះបានជ្រុលចង្កូត ទៅប៉ះនឹងម៉ូតូកង់បីមួយគ្រឿង មិនចាំផ្លាកលេខ បណ្តាលឲ្យដួលបោក.ក្បា.ល នៅនឹងថ្នល់ បាត់បង់ជីវិតភ្លាមៗ បន្ទាប់មកបានពលរដ្ឋរាយការណ៍ ទៅកាន់សមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យកន្លែងកើតហេតុភ្លាមៗ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន ចុះមកដល់បាននាំខ្លួនបុរសម្នាក់ នៅកន្លែងកើតហេតុយកទៅបំភ្លឺ រួចរាយការណ៍ទៅសមត្ថកិច្ចជំនាញចរាចរណ៍ ឲ្យចុះមកវាស់វែង យកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំស្រាវជ្រាវឆែកនៃកាមេរ៉ាបន្ត រួចធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត




