Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាធារណជន អាចទិញឧបករណ៍តេស្តរហ័ស ប្រភេទថ្មី ពីក្រសួងប្រៃសណីយ៍ ដោយតម្លៃធូរជាងមុន

ភ្នំពេញ ៖ ជាការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទាន់ពេលវេលា និងដើម្បីសន្សំសំចៃការចំណាយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្ហាញពីការចែកចាយ និងឧបករណ៍តេស្តរហ័សប្រភេទថ្មី ពីរប្រភេទ ផលិតនៅប្រទេសកូរ៉េ និងផលិតនៅប្រទេសចិន ដែលមានគុណភាពខ្ពស់ និងតម្លៃកាន់តែសមរម្យ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា ក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជន អាចបញ្ជាទិញ ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ចាប់ពី ១ ប្រអប់ឡើងទៅ នូវឧបករណ៍តេស្តរហ័សចំនួន ២ ប្រភេទនេះ ដូចខាក្រោម ៖

១- ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ Asan Easy Test ផលិតនៅប្រទេសកូរ៉េ ១ប្រអប់ មាន ២៥ឧបករណ៍តេស្ត ហើយ១ឧបករណ៍តេស្ត តម្លៃ ២.៩ដុល្លារ (ត្បារយកសំណាកពីក្នុងរន្ធច្រមុះ),

២- ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ Healgen Antigen Rapid Test ផលិតនៅប្រទេសចិន ១ប្រអប់ មាន ២០ឧបករណ៍តេស្ត ហើយ ១ឧបករណ៍តេស្ត តម្លៃ ២ដុល្លារ (ត្បារយកសំណាកពីក្នុងរន្ធច្រមុះ)។

ដើម្បីបញ្ជាទិញឧបករណ៍តេស្តរហ័សទាំងពីរប្រភេទខាងលើ សូមទាក់ទងតាមតេឡេក្រាម , អ៊ីមែល , ឬអញ្ជើញទៅដោយផ្ទាល់នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៕ រក្សាសិទ្ធិដោយ ៖ ​ពិសិដ្ឋ CEN

×