ភ្នំពេញ ៖ បើទោះជាមានសុខភាពល្អ យ៉ាងណា ក៏កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ហាក់ប្រយ័ត្នយកចិត្តទុកដាក់ ការពារខ្លួនណាស់។ ប្រមាណកន្លះឆ្នាំមកហើយដែល តារាប្រុសរូបនេះ ខកខានឡើងច្រៀង ទាំងលោកមិនមានអាការៈអ្វី។ ស្របពេលតាំងពីតារានៅទ្រនំតែមួយ ផ្ទុះមេរោគនោះមកលោក ហាក់នៅមួយកន្លែងមិនតតាំងឆាកតន្ត្រី។

ខេមរៈ សិរីមន្ដ បានផ្អាកឡើងឆាកតន្រ្ដីជិតកន្លះឆ្នាំទៅ ហើយក្រោយ ពីផ្ទុះតារាហង្ស មាសបានកើតកូវីដជាបន្ដបន្ទាប់ កាលពីដើមខែមីនា ដោយលោកបានប្រាប់អ្នកយកព័តមាន យើងថាមិនអាចកំណត់ថាវិលវិញពេល ណាទេបើទោះជា អ្នកគ្រប់ គ្រងការប្រគំតន្រ្ដីប៉ុស្ដិ៍ហង្សមាស ចង់ឲ្យលោកចេញច្រៀងសម្ដែងនៅStudioហង្សមាស ជារៀងរាល់សប្ដាហ៍មែន តែលោក មាន តែសុំការអធ្យាស្រ័យព្រោះ ត្រូវពន្យារពេលមួយរយៈសិន។
មហាជនកត់សម្គាល់ដែរថា នៅរយៈពេល២ឆ្នាំចុងក្រោយនេះខេមរៈ សិរីមន្ដ មានជីវភាពកាន់តែធូធារឡើងដូចជាទិញរថយន្ដទំនើប ដល់ទៅ៤គ្រឿង ជិះឆ្លាស់គ្នាមានគឺRolls Royce Ghost , Lexus Lx570 , Mazda និងVolkswagen ដែលគ្រាន់តែលេងម៉ូដរថយន្ដទាំងនេះ ចំណាយលុយដល់ទៅជិត១លានដុល្លារទៅហើយ។ តែរឿងលោកប៊ុនថៃ ដែលមានដំណឹង ថាចង់បើកផលិតកម្មផ្ទាល់ខ្លួន មុនលោកឈានជើងចូលហង្សមាសកាលពីឆ្នាំ២០១៧ ក្រោយចេញពីសាន់ដេនោះពេលនេះ បែរជាស្ងប់ស្ងាត់ទៅវិញ។

ចំពោះរឿង ស្នេហាវិញតារា ចម្រៀង ខេម ប៊ុនថៃ វ័យ៣៥ឆ្នាំរូបនេះ កាន់តែបង្ហាញភាពស្អិតល្មូត ជាមួយភរិយាកូន៣នាក់ នាងគួយ ផល្លី ក្រោយពីអ្នកទាំង២ចាប់ ដៃគ្នា១៧ឆ្នាំមកហើយតាមរយៈការផ្អែមល្ហែមមិនចាញ់ គូស្នេហ៍ ទើបរៀបការ ហើយថ្មោងថ្មីនោះ គេជឿ ថាមិនយូទេលោកសិរីមន្ដ នឹងវ៉ាព្រាប សុវត្ថិ ហើយតាមស្មើលោក ខាន់ ជេមស៍ ដោយយកបានកូនទី៤ស្មើគ្នា ជាមិនខានឡើយ ដើម្បី ឲ្យចំណងស្នេហា កាន់តែរឹងមាំទៀត៕រក្សាសិទ្ធិដោយ៖សំណាងSV









