Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូលជម្រះបណ្តឹងសារទុក្ខរបស់ បុរសម្នាក់ ដែលត្រូវបានតុលាការខេត្តបាត់ដំបង កាត់ទោសដាក់គុក អស់មួយជីវិត ពាក់ព័ន្ធបទល្មើស ឃា.ត.កម្មគិតទុកជាមុន!!!

ភ្នំពេញ ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០២១ បានបើកសវនាការជំនុំជម្រះ លើបណ្តឹងសារទុក្ខ របស់បុរសម្នាក់ ដែលត្រូវបានតុលាការខេត្តបាត់ដំបងកាលពីឆ្នាំ ២០២០ កាត់ទោស ដាក់គុក អស់មួយជីវិត ជាប់ពាក់ព័ន្ធនឹងករណីស.ម្លាប់.បុរសម្នាក់ ត្រូវជាមិត្តភក្តិ ដើម្បីប្លន់យកទ្រព្យ-ម៉ូតូ-និង ទូរស័ព្ទដៃ រួចគេចខ្លួន។

លោកសេង នាង ជាចៅក្រមរបាយការណ៍ បានអានសំណុំរឿងក្តីខាងលើនេះថា នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ មានឈ្មោះ ប៊ិន សែន អាយុ ៣២ ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

ចំណែកឯ ជនរងគ្រោះមានឈ្មោះ ខេម វ៉ាន់ ភេទ ប្រុស អាយុ ២៥ ឆ្នាំ មានមុខរបរ កម្មករសំណង់ រស់នៅក្នុងឃុំពេជ្រ ចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

លោកចៅក្រមនាង បានបញ្ជាក់ថា នៅក្នុងសំណុំរឿងក្តីនេះ, ជនជាប់ចោទឈ្មោះ ប៊ិន សែនត្រូវបានសាលាដំបូងខេត្តបាត់ដំបង កាលពីថ្ងៃទី ០៤ខែ មិថុនា ឆ្នាំ ២០២០ កាត់ទោស ដាក់ពន្ធនាគារ កំណត់អស់មួយជីវិត ពីបទ: ឃា.ត.កម្មគិតទុកជាមុន តាមបញ្ញត្តិមាត្រា ២០០ នៃ ក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា។ ក៏ប៉ុន្តែ ជនជាប់ចោទបានប្តឹងជំទាស់ទៅតុលាការឧទ្ធរណ៍ខេត្តបាត់ដំបង។

តុលាការឧទ្ធរណ៍ បានតម្កល់ទោសគាត់ តែបានកែប្រែទណ្ឌកម្មរបស់គាត់ ពីជាប់ទោស អស់មួយជីវិត មកជាប់ទោសត្រឹម ៣០ឆ្នាំវិញ។
តែជនជាប់ចោទនៅតែកើតទុក្ច មិនសុខចិត្ដ និង បានបន្តរប្តឹងសារទុក្ខមកកាន់តុលាការកំពូល។

នាពេលសវនាការ, ជនជាប់ចោទឈ្មោះ ប៊ិន សែន បាននិយាយប្រាប់ក្រុមក្រមប្រឹក្សាចៅក្រមជំនុំជម្រះតុលាការកំពូល ថា មូលហេតុដែលខ្លួន បន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូល ពីព្រោះ គាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់គាត់នោះទេ។

ប៊ិន សែននិយាយថា គាត់មិនបានស.ម្លាប់ ជនរងគ្រោះនោះទេ ហើយសេចក្ដីសម្រេចរបស់តុលាការថ្នាក់ក្រោម ដែលបានកាត់ទោសរូបគាត់ ដាក់គុក អស់មួយជីវិត ឬ ៣០ ឆ្នាំនេះ គឺមហាសែនអយុត្តិធម៌ពេកណាស់។

ប៊ិន សែនបានសំណូមពរឲ្យក្រុមប្រឹក្សាចៅក្រម ជំនុំជម្រះតុលាការកំពូល មេត្តាជួយរកយុត្តិធម៌ និង សម្រេចដោះលែង គាត់ឲ្យមានសេរីភាពឡើងវិញ។ សំណរឿងក្តីនេះ, តុលាការកំពូលនឹងប្រកាសសាលដីកានៅព្រឹកទី ១៣ ខែ កញ្ញា ខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×