Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រាន់តែរូបសំណាក ក្វាន់យូ ចំណាយ​អស់​ ២៦ លានដុល្លារ តែ​ប្រជាជន​ចិន​មិន​សប្បាយចិត្ត ទីបំផុត រុះរើ​វិញ​ហើយ

រូបសំណាកដ៏ធំមហិមារបស់ឧត្តមសេនីយ៍ចិន ក្វាន់យូ នៅកណ្តាលប្រទេសចិន កំពុងត្រូវបានរុះរើ បន្ទាប់ពីកើតមានភាពចម្រូងចម្រាស់ ខណៈអ្នកក្រុងប៉េកាំង​បានហៅថានេះជារឿងឥតប្រយោជន៍ និងខ្ជះខ្ជាយលុយ ហើយបញ្ជាឱ្យដករូបសំណាកនេះចេញវិញ កាលពីឆ្នាំមុន។

ពិតណាស់ កម្មករនៅក្នុងទីក្រុងជីងចូវ ខេត្តហ៊ូប៉ី បានរុះរើក្បាលរូបចម្លាក់កម្ពស់ ៥៨ ម៉ែត្រនេះចេញជាបណ្តើរហើយ ខណៈម្ចាស់កម្មសិទ្ធិ គឺក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍទេសចរណ៍ទេសចរណ៍ខេត្តជីងចូវ ត្រូវបានដឹងថា បានកំពុងចាប់ផ្តើមផ្លាស់ប្តូរទៅកន្លែងថ្មីដែលមានចំងាយពីកន្លែងនេះ ៨ គីឡូម៉ែត្រ។ នេះបើតាម CCTV បានរាយការណ៍។

រូបចម្លាក់នេះ ដែលត្រូវបានដឹងថា បានចំណាយទឹកប្រាក់អស់ជាង ១៧០ លានយ័ន (ស្មើនឹង ២៦ លានដុល្លារ) ដើម្បីសាងសង់ជាវិមានមួយសម្រាប់លោកក្វាន់យូ មេដឹកនាំយោធាក្នុងសម័យស្តេចនគរទាំងបី (២២០-២៨០) ដែលក្រោយមកត្រូវបានគេធ្វើឱ្យប្រជាជនសៅហ្មង ហើយឥឡូវនេះ ក្រុមហ៊ុនបានចំណាយលុយ ១៥៥ លានយន់ បន្ថែមទៀត ដើម្បីរើចេញវិញ ទៅកាន់តំបន់ទេសចរណ៍ជាយក្រុងក្បែរនោះ។

រូបសំណាកសំរិទ្ធដ៏ធំជាងគេបំផុតនេះ នៅលើពិភពលោក គឺត្រូវបានសាងសង់បញ្ចប់នៅឆ្នាំ២០១៦ ប៉ុន្តែ ដោយសារមានមានមហិច្ឆតាចង់ដាក់បញ្ចូលក្នុងកំណត់ត្រាហ្គីនណេសពិភពលោក ក៏ត្រូវបានអ្នកស្រុក និងរដ្ឋាភិបាលកណ្តាល តិះដៀលជាបន្តបន្ទាប់តែម្តង។

រូបសំណាក ក្វាន់យូ បានក្លាយជាផ្នែកសំខាន់មួយនៃការទាក់ទាញទេសចរណ៍របស់ខេត្តជីងចូវ ជាកន្លែងដែលមានការប្រយុទ្ធគ្នាដ៏ល្បីបំផុតរបស់គាត់នៅទីនោះ។ ប៉ុន្តែ រូបចម្លាក់យក្សដ៏ធំសម្បើមនេះ ដែលលេចធ្លោនៅលើសារមន្ទីរទំហំ ៨.០០០ ម៉ែត្រការ៉េ ត្រូវបានគេរិះគន់យ៉ាងទូលំទូលាយថា ជាគម្រោងឥតប្រយោជន៍ និងខ្ជះខ្ជាយថវិកា។

ក្រោយផ្ទុះការវែកញែកដ៏ចម្រូងចម្រាស់ពីមហាជន ក្រសួងលំនៅដ្ឋាននិងអភិវឌ្ឍន៍ជនបទ ក៏បាននិយាយថា នេះគឺជាការបំផ្លាញចរិតលក្ខណៈ និងវប្បធម៌របស់ ជីងចូវ ជាទីក្រុងប្រវត្តិសាស្ត្រ ហើយទាមទារឱ្យលុបចោលវិញ នៅខែកញ្ញាឆ្នាំមុន។

គួរបញ្ជាក់ថា អាជ្ញាធរមូលដ្ឋាន ដំបូងឡើយបានអនុញ្ញាតឱ្យសាងសង់រូបចម្លាក់នេះ ដោយសារពួកគេគិតថា រូបសំណាកនេះ នឹងមិនត្រូវបានគ្របដណ្ដប់ដោយកម្ពស់ដែលកំណត់នោះទេ។

លោក ឈិន ជុន អនុប្រធានការិយាល័យធនធានធម្មជាតិ និងផែនការក្រុងជីងចូវ បានមានប្រសាសន៍ថា “យើងគិតថាគួរតែមានដែនកំណត់លើកម្ពស់អគារ ប៉ុន្តែមិនមានច្បាប់ជាក់លាក់ចំពោះរូបចម្លាក់ទេ”។

ដោយឡែក លោក ចាងហុង​អនុប្រធានការិយាល័យវប្បធម៌​និងទេសចរណ៍ក្រុងជីងចូវ​បាននិយាយថា ចំណុចទាំងមូលនៃការធ្វើរូបសំណាកនេះ គឺធំដើម្បីទាក់ទាញភ្ញៀវទេសចរ និងមានទំនោរក្នុងការបង្កើតឯកត្តទកម្មពិភពលោកហ្គីនណេស៕ រក្សាសិទ្ធិដោយ៖ លឹម​ហុង

×