Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកជួញដូរក្នុងផ្សារមូលបត្រដំបូង ភាគហ៊ុន ឌីប៊ីឌី អ៊ិនជីនារីង ម.ក (DBDE) បិទជាមួយនឹងកំណើន ២០រៀល ដល់ ២.៤៤០ រៀល

ភ្នំពេញ ៖ ថ្ងៃចន្ទដើមសប្តាហ៍នេះ គឺជាថ្ងៃចុះបញ្ជីរបស់ភាគហ៊ុន ឌីប៊ីឌី អ៊ិនជីនារីង ម.ក (DBDE) ដែលជាភាគហ៊ុនដំបូងគេបង្អស់ លើទីផ្សារកំណើនរបស់ ផ្សារមូលបត្រកម្ពុជា ជាមួយនឹងថ្លៃបើកចំនួន ២.៤២០រៀល ហើយបានបិទជាមួយនឹងកំណើន ២០រៀល ដល់ ២.៤៤០ រៀល ជាមួយនឹងតម្លៃជួញដូរ ៨៥៥,៧៥ លានរៀល។
ចំណែកទីផ្សារគោលវិញ ភាគហ៊ុនចំនួន ៤ បានធ្លាក់ចុះដោយភាគហ៊ុន ផេសថិក (PEPC) បានបិទនៅថ្លៃ ៣.១៨០ រៀល។

ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) ក្នុងតម្លៃ ២.០៦០រៀល អេស៊ីលីដា ត្រឹម ១១.៦៤០រៀល និង កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) មកត្រឹម ១៤.៨២០ រៀល ខណៈដែល ហ្ក្រេនធ្វីន (GTI) និង កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) បានរក្សាថ្លៃថេរដដែល។

ការធ្លាក់ចុះនៃភាគហ៊ុនខាងលើបាននាំឲ្យ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា ធ្លាក់ចុះ ០,៩១ភាគរយ នៅថ្ងៃចន្ទនេះ មកត្រឹម ៥០៧,៦៧ពិន្ទុ។ តម្លៃជួញដូរសរុបនៃទីផ្សារគោលនេះ មានចំនួន ៨៨២,៧៦ លានរៀល។ គួរបញ្ជាក់ផងដែរថា តម្លៃជួញដូរសរុបរួមនៃទីផ្សារទាំងពីរមានចំនួន ១.៧៣ប៊ីលានរៀល៕
រក្សាសិទ្ធិដោយ៖CEN

×