ខេត្តបាត់ដំបង ៖ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចរង្វង់មូលផ្លូវបែកជាបួន ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំកម្លាំងជំនាញផ្នែកយុត្តិធម៌សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពេជ្រចិន្តា ធ្វើការបង្ក្រាបករណីនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ១ករណី ។
សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធការនាំចេញដោយមិនស្របច្បាប់ សម្រាប់នាំឆ្លងដែនចូលប្រទេសថៃ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោងប្រហែល២៣និង៤០នាទី នៅចំណុចច្រកទ្វាព្រំដែនអូររំដូល ស្ថិតក្នុងភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងបានឃាត់ខ្លួនពលករចំនួន ១១នាក់ ស្រី ០៥នាក់ អនីតិជន ០៣នាក់ ស្រី ០២នាក់។
មន្ត្រីនគរបាលស្រុកភ្នំព្រឹក បានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ រួមមាន ៖ ១.ឈ្មោះ ឈួម រ៉ា ហៅ (អាឆេះ) ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកពេជ្រចិន្តា ខេត្តបាត់ដំបង និង២.ឈ្មោះ យ៉ង អ៊ីម ហៅ មូល ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។ ក្នុងនោះវត្ថុតាងដកហូតរួមមាន ៖ -ទូរស័ព្ទចំនួន ០២គ្រឿង ។ -ម៉ូតូ ចំនួន ០១គ្រឿង ។

បច្ចុប្បន្នមេខ្យល់ទាំង០២នាក់និងរថយន្ត ត្រួវបាននគរបាលស្រុក កសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដើម្បីអនុវត្តតាមច្បាប់ រីឯប្រជាពលរដ្ឋរងគ្រោះ បានអប់រំណែនាំឱ្យវិលទៅលំនៅដ្ឋានវិញ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ