បាត់ដំបង ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារម.រណ.ភាពនៃជនរងគ្រោះ ០១ ករណី និងបានធ្វេីការនាំខ្លួនជនសង្ស័យ ០២ ក្រុម មានចំនួន ១០ នាក់ មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីអនុវត្តតាមច្បាប់។

ដោយអនុវត្តន៍តាមការណែនាំ បញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ០៨និង៣០ នាទី នៅចំណុចភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការ បង្ក្រាបករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារម.រណ.ភាពនៃជនរងគ្រោះ ០១ ករណី និងបានធ្វេីការនាំខ្លួនជនសង្ស័យ ០២ ក្រុម មានចំនួន ១០ នាក់ មកកាន់ស្នងការដ្ឋាន ។
ជនសង្ស័យ ០២ ក្រុម រួមមាន ១)ឈ្មោះ ថាវ វុត្ថា ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ២)ឈ្មោះ សែម វិរ: ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ៣)ឈ្មោះ មាស គ្រឹស្នា ហៅ បារាំង ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ៤) ឈ្មោះ វី ចិន្តា ហៅ ខ្មៅ ភេទប្រុស អាយុ ១៥ ឆ្នាំ មានទីលំនៅភូមិត្រាង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ៥) ឈ្មោះ ដៀប សុខឡេង ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ៦)ឈ្មោះ លី ថុនា ភេទប្រុស អាយុ ២៣ ឆ្នាំ មានទីលំនៅភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ៧) ឈ្មោះ សុក ប៊ុនទិត្យ ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ៨) ឈ្មោះ វ៉ាន់ ហុកហេង ហៅស្រួច ភេទប្រុស អាយុ ១៦ ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ៩)ឈ្មោះ ឆិល ឡង់ឌី ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅ ភូមិ ទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ️១០) ឈ្មោះ សឺន សិទ្ធិសក័ ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិ អូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ប្រហែល ២២និង៤០ នាទី នៅចំណុចក្រុមទី២២ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យទាំង ០២ ក្រុម ខាងលេី បានធ្វេីសកម្មភាព ប្រេីប្រាស់កាំបិត ដំបង និង ដុំថ្ម កា.ប់ វា.យ និងគ.ប់ទៅលេី ជនរងគ្រោះឈ្មោះ អ៊ាង វិសាល ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិ ទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្តាលឲ្យស្លា.ប់ នៅពេលដែលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
វត្ថុតាងដកហូតរួមមាន ៖ - ដំបងដែកមានរាងបួនជ្រុង ប្រវែង ៧០សង់ទីម៉ែត្រ ០១ ដេីម - កាំបិតដែក មានដងឈេី ប្រវែង ៩០សង់ទីម៉ែត្រ ០១ ដេីម - ម៉ូតូម៉ាកហុងដា វេវ ពណ៌ ស គ្មានផ្លាកលេខ ចំនួន ០១ គ្រឿង ។
បច្ចុប្បន្នការិយាល័យជំនាញ កំពុងតែធ្វេីការកសាងសំណុំរឿង ដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ



