Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផល ប្រតិបត្តិការការងារ របស់ក្រុមស៊ើបអង្កេតបទល្មើសឆ្លងដែន និងក្រុមការងារ GCNP-GDI-FBI Task Force

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលប្រតិបត្តិការ ការងាររបស់ក្រុមស៊ើបអង្កេតបទល្មើសឆ្លងដែន និងក្រុមការងារ GCNP-GDI-FBI Task Force។

ក្នុងកិច្ចប្រជុំ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានមានប្រសាសន៍ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ក៏ដូចជាកោតសរសើរ ដល់កម្លាំងជំនាញដែលបានបំពេញភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដែលធ្វើឲ្យទទួលបានលទ្ធផលល្អប្រសើរ ក្នុងរយៈពេលកន្លងមក។

ទន្ទឹមនឹងការកោតសរសើរ ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ ក៏បានផ្តល់នូវអនុសាសន៍គន្លឹះសំខាន់ៗ មួយចំនួនដល់កម្លាំងជំនាញ ដើម្បីឲ្យការអនុវត្តភារកិច្ច រឹតតែទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×