Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទុកពេល១៥ថ្ងៃ ឲ្យម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ នៅវិថីព្រះអង្គយុគន្ធរ វិថីឧកញ៉ាសន្ធរម៉ុក ប្រញាប់រួសរាន់រៀបចំរុះរើខ្សែកាប្លិ៍អាកាសចេញ

ភ្នំពេញ ៖ បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ និងបណ្តាក្រុមហ៊ុន ឯកជនទាំងអស់ ដែលកំពុងប្រើប្រាស់បណ្តាញខ្សែកាប្លិ៍អាកាស នៅតាមវិថីព្រះអង្គយុគន្ធរ វិថីឧកញ៉ាសន្ធរម៉ុក ប្រញាប់រួសរាន់រៀបចំរុះរើចេញ ក្នុងរយៈពេល ១៥ថ្ងៃ ដើម្បីលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញយើង ឱ្យកាន់តែល្អស្រស់បំព្រង សក្តិសមជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា។

នេះបើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលក្នុងសេចក្តីជូនដំណឹងនេះ មានន័យថា៖ រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋនិងបណ្តាក្រុមហ៊ុនឯកជនទាំងអស់ ឱ្យបានជ្រាបថា ដើម្បីលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ ឱ្យកាន់តែល្អស្រស់បំព្រង សក្តិសមជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការរៀបចំសណ្តាប់ធ្នាប់ បណ្តាញខ្សែកាប្ដិ៍អាកាសតាមដងផ្លូវ ចំនួន ០២ រួមមាន៖
១- វិថីព្រះអង្គយុគន្ធរ (ផ្លូវលេខ ១៩) ចាប់ពីផ្លូវលេខ ១០៨ ដល់ផ្លូវលេខ ៩៨
២ -វិថីឧកញ៉ាសន្ធរម៉ុក (ផ្លូវលេខ ៩៨) ចាប់ពីផ្លូវលេខ ១៩ ដល់តិរៈវិថីព្រះស៊ីសុវត្ថិ

សេចក្តីដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ និងបណ្តាក្រុមហ៊ុន ឯកជនទាំងអស់ ដែលកំពុងប្រើប្រាស់បណ្តាញខ្សែកាប្ដិ៍អាកាសនៅតាមផ្លូវទាំង ០២ ខាងលើនេះ សូមប្រញាប់រួសរាន់រៀបចំរុះរើចេញ ក្នុងរយៈពេល ១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។

រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ អង្គភាពរដ្ឋ បណ្តាក្រុមហ៊ុនឯកជន ក៏ដូចជាអ្នក ពាក់ព័ន្ធទាំងអស់ផ្តល់ការអធ្យាស្រ័យ និងចូលរួមសហការអនុវត្តឱ្យបានម៉ឺងម៉ាត់តាមខ្លឹមសារខាងលើនេះ ប្រកអដោយស្មារតី ទទួលខុសត្រូវខ្ពស់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×