Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ចូលទិន្នន័យបុគ្គលិក ដែលបម្រើការ ក្នុងវិស័យទេសចរណ៍ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួច តាមប្រព័ន្ធ (Telegram Bot)

spot_img

ភ្នំពេញ៖ ក្រសួងទេសចរណ៍អំពាវនាវដល់គ្រប់សមាគមឧស្សាហកម្មទេសចរណ៍កម្ពុជា ប្រតិបត្តិករទេសចរណ៍ដែលជាម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ និងភាគីពាក់ព័ន្ធទាំងអស់ចូលរួមរៀបចំ “ការបញ្ចូលទិន្នន័យបុគ្គលិកដែលបម្រើការក្នុងវិស័យទេសចរណ៍ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចតាមប្រព័ន្ធ (Telegram Bot)”។

នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូអនឡាញ (Zoom Meeting) ក្រសួងទេសចរណ៍បានរៀបចំវគ្គបណ្តុះបណ្តាលជនបង្គោលស្តីពី “ការបញ្ចូលទិន្នន័យបុគ្គលិកដែលបម្រើការ ក្នុងវិស័យទេសចរណ៍ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចតាមប្រព័ន្ធ (Telegram Bot)” ក្រោមអធិបតីភាព ឯកឧត្តម ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការចូលរួមពីមន្ទីរទេសចរណ៍រាជធានី-ខេត្ត និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍សរុប ១២៧នាក់។

ថ្លែងក្នុងវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម ណេប សាមុត បានជម្រាបជូនអង្គពិធីថា គោលបំណងនៃ ការបញ្ចូលទិន្នន័យបុគ្គលិក ដែលបម្រើការក្នុងវិស័យទេសចរណ៍ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចតាមប្រព័ន្ធ (Telegram Bot) នេះដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឹកូវីដ-១៩ ពិសេសក្នុងការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការពន្លឿនការស្តារឡើងវិញ នៃវិស័យទេសចរណ៍ដែលបាននឹងកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិកូវីដ-១៩ ក៏ដូចជាដើម្បីត្រៀមខ្លួចរួចរាល់ ក្នុងការបើកបម្រើសេវាកម្មទេសចរណ៍ ឡើងវិញប្រកដោយទំនុកចិត្ត និងសុខសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរកម្សាន្ត ក្នុងព្រះរាជណាចក្រកម្ពុជា និងដើម្បីពង្រឹង “ជំនឿ ភាពជឿជាក់ និងទំនុកចិត្ត” នៃអាជីវកម្មទេសចរណ៍ក្នុងបរិបទ គន្លងប្រក្រតីភាពថ្មី (New Normal) ដោយអាជីវកម្មក៏ត្រូវធានាឱ្យបានថា បុគ្គលិកដែលបម្រើការក្នុងវិស័យទេសចរណ៍ទាំងអស់ បានចាក់វ៉ាក់សាំងគ្រប់គ្នា និងគ្រប់ដូសតាមការកំណត់របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ឯកឧត្តម ណេប សាមុត ក៏បានប្រគល់បណ្ណផ្សព្វផ្សាយស្តីពី “នីតិវិធីបញ្ចូលទិន្នន័យបុគ្គលិក ដែលបម្រើការក្នុងវិស័យទេសចរណ៍ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ទៅក្នុងប្រព័ន្ធ (Telegram Bot)” ដល់តំណាងមន្ទីរទេសចរណ៍រាជធានី-ខេត្ត តំណាងសមាគមឧស្សាហកម្មទេសចរណ៍កម្ពុជា និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដើម្បីចូលរួមផ្សព្វផ្សាយ និងធ្វើការបណ្តុះបណ្តាលបន្ត ដល់សមាជិក និងប្រតិបត្តិករទេសចរណ៍៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×