Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លាំងមែន​ នារីរូបស្រស់ម្នាក់ស្រវឹងស្រា បើករថយន្តពាក់ផ្លាកលេខខេមរភូមិន្ទ ទៅបុ.ករះរថយន្ត៣គ្រឿង រងការខូចខាត រួចដេញវា.យគេពេញផ្លូវ

spot_img

ភ្នំពេញ ÷ នារីរូបស្រស់ម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តlexus RX330 ពាក់ផ្លាកលេខខេមរភូមិន្ទ ទៅបុ.ករះពីក្រោយរថយន្ត៣គ្រឿង បណ្តាលឲ្យរងការខូចខាត រួចរថយន្តបង្កបើកទៅមុខលែងរួច ឈប់ដេញវា.យអ្នកព័ត៌មាន និងសមត្ថកិច្ចប្រតាយប្រតប់គ្នា ផ្អើលពេញផ្លូវ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៧ និង២០នាទីយប់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ចំណុចមុខបុរីសូនី ស្ថិតនៅតាមបណ្តោយផ្លូវលូ៥ ក្នុសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គាត់បានឃើញរថយន្ត៣គ្រឿង បើកបរតាមបណ្តោយផ្លូវលូ៥ ក្នុងទិសដៅពីត្បូង មកជើងក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុ មុខនិងបុរីសូនី ស្រាប់តែមានរថយន្តបង្កមួយគ្រឿង ម៉ាកlexus RX330 ពណ៌ស ពាក់ផ្លាកលេខខេមរភូមិន្ទ 02 2-0538 បើកបរដោយនារីរូបស្រស់ម្នាក់ រួមដំណើរជាមួយនិងស្រ្តីម្នាក់ទៀត ដែលពលរដ្ឋអះអាងថាស្រវឹង បានធ្វើដំណើរស្របគ្នាពីក្រោយទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿនបានរេចង្កូតចូលទៅផ្លូវម្ខាងទៀត ជ្រុលទៅបុ.កពីក្រោយរថយន្ត៣គ្រឿង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ រីឯរថយន្តបង្កវិញ ខូចខាតពោងខាងក្នុង និងបាក់កង់មួយចំហៀង ទៅមុខលែងរួចបន្ទាប់មកនារី បើករថយន្តបង្កបានចុះពីក្នុងរថយន្តរួចដោះស្បែកជើង មកវា.យអ្នកសារព័ត៌មាន និងដេញវា.យទៅលើសមត្ថកិចផ្អើលពេញផ្លូវ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនិងផ្នែកជំនាញចរាចរណ៍ខណ្ឌមានជ័យ ចុះមកដល់និងទំនាក់ទំនងទៅខាងផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្ដទាំង៣គ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញ ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕​រក្សាសិទ្ធិដោយ ៖ សា មេត

spot_img