Monday, November 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តBMW បើកទៅបុ.កម៉ូតូកង់បី ប៉ើងក្រឡាប់ជាច្រើនជុំ បណ្តាលឲ្យបុរសជាម្ចាស់កង់បីរងបួសធ្ងន់

ភ្នំពេញ ÷ បុរសម្នាក់ទំនងជាស្រវឹងបានបើករថយន្ត BMW មួយគ្រឿងក្នុងល្បឿនលឿន ដល់ផ្លូវបំបែកជាបួន ខ្វះការប្រុងប្រយ័ត្នបានជ្រុលចង្កូត ទៅបុកកង់បីចំពាក់កណ្តាលពេញទំហឹង បណ្ដាលឲ្យកង់បីប៉ើងក្រឡាប់ជាច្រើនជុំ រងរបួសធ្ងន់ ចំណែកម្ចាស់រថយន្តបង្ក ត្រូវបានពលរដ្ឋឃាត់ឲ្យនៅដោះស្រាយកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០ នាទីយប់ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវR8 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋ នៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញបុរសម្នាក់ បើកកង់បីមួយគ្រឿងពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1HE-1237 ធ្វើដំណើរក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ ផ្លូវបំបែកជា៤ ស្រាប់តែគេឃើញបុរសម្នាក់ បានបើករថយន្តម៉ាកBMW ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2AH-3299 បើកបរតាមបណ្តោយផ្លូវR8 ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ជ្រុលទៅបុកង់បីចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យកង់បីប៉ើងក្រឡាប់ជាច្រើនជុំ និងរងរបួសបុរសជាម្ចាស់កង់បីធ្ងន់ ត្រូវបានរថយន្តដឹកយកទៅសង្រ្គោះភ្លាមៗ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ច ចុះមកដល់ដោយភាគីរថយន្តបង្ក ព្រមសងសំណងទាំងអស់ ទៅលើកង់បី ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×