ភ្នំពេញ ៖ បើទោះជាពេលនេះ ស្កាយ វិសិទ្ឋ ត្រូវប្រឹងប្រែងរស់ បំពេញការងារនៅប្រទេសជប៉ុន ក៍តារាប្រុសរូបនេះ បានសម្រេចគោលដៅជាថ្មីទៀតហើយនោះ ជាការបង្កើតរបរថ្មីតាមរយៈការបើក សំអាងការដោយផ្ទាល់ខ្លួន។ តារាបុិនសន្សំលុយរូបនេះ បានធ្វើឲ្យទស្សនិកជន និងមិត្តភក្តិសិល្បករជាច្រើន សរសើរពីគំនិតចេះច្នៃពង្រីកក្រឡា។ ចំណែក ឯអាជីពបន្ថែមនេះនឹងជួយឲ្យកាន់តែជោគជ័យ មានការគាំទ្រពីអតិថិជន ពិសេសអ្នករស់នៅប្រទេសជប៉ុន។

សំអាងការដែលលោក បានបង្កើតឡើងឃើញថា មានស្រស់ស្អាតទាន់សម័យ សុីវិល័យ គន់ហើយទាក់នេត្រា។ លោកបាន ដាក់ឈ្មោះ សំអាងការមួយនេះថា «ស្កាយ វិសិទ្ឋ»តែម្តង ងាយស្រួលចំណាំ។ ដោយសំអាងការរបស់លោក មានទីតាំងបង្កើតឡើងនៅ តំបន់ខយសាមិ នៃខេត្តមួយរបស់ ប្រទេសជប៉ុន។ នេះជាភាពងាយស្រួល សម្រាប់ពុកម៉ែ បងប្អូនដែល រស់នៅប្រទេសជប៉ុន ហើយមានពិធីអ្វីបែបសិរីសួស្តី នៃថ្ងៃមង្គលកូនចៅ អាចទៅរកលោកស្កាយ វិសិទ្ឋបាន គឹមិនខកបំណង។
អ្វីដែលគេមើលឃើញ គ្រប់ឈុតសម្លៀកបំពាក់ គឺមានការថតបង្ហាញឡើងដោយក្រុម សម្តែងរបស់លោក «រតនៈ វិបុល» ដែលជាក្រុមកំពុងល្បីនៅលើបណ្តាញសង្គម។ លោកស្កាយ វិសិទ្ឋ បានសម្រេចចិត្តថា នឹងបើកជាសំអាងការ«ស្កាយ វិសិទ្ឋ» បម្រើការជូនពលរដ្ឋកម្ពុជា ដែលរស់នៅ ប្រទេសជប៉ុនផ្ទាល់ ងាយស្រួលការកូនចៅ ឬពិធីផ្លូវការអ្វី បែបប្រពៃណីជាតិគឺលោក មានជួល តុបតែងកាយលើកមុខមាត់អោយស្រស់ត្រដែតទៀត។

តារាចម្រៀង និងជាពិធីកររូបនេះ បានបញ្ជាក់ថា លោកបានចំណាយដើមទុន អស់ជាច្រើនដើម្បី បង្កើតមុខរបរមួយនេះឲ្យ ងើបត្រដែតឡើង។ លោកបានរត់ការ ទិញឡាយ សិនរួចរាល់ហើយ ដែលអាចចរាចរបើក សំអាងការ ស្កាយ វិសិទ្ឋ បាននៅប្រទេសជប៉ុន ។ បំណងចង់ពាំនាំយកអ្វីដែលជាលក្ខណៈ ជាតិយើងបង្ហាញឲ្យគេបានឃើញ ពិសេសជនជាតិជប៉ុន និង បរទេសមួយចំនួនដែលមកលេងប្រទេសជប៉ុន។
លោកថា សំអាងការលោក នឹងបើកមាននៅខយសាមិ ខេត្តមួយនៃប្រទេសជប៉ុន។ យ៉ាងណាមិញ ឃើញថា គ្រប់ឈុតសម្លៀកបំពាក់បែប មង្គលការសិរីសួស្តីដែល បង្ហាញជូនដោយតារាហ្វេសបុក ឃើញថា ថ្មីសន្លាង ទំនើប សាច់ក្រណាត់ក៏ថ្លៃ ត្រូវចំរបស់ថ្លៃ ទាន់សម័យកាល មិនមែនមើលហើយមិនចូលភ្នែកនោះទេ។ រំពឹងថា លោក ស្កាយ វិសិទ្ឋនឹង ជោគជ័យ មុខរបរថ្មីមួយនេះ៕ រក្សាសិទ្ធិដោយ៖សំណាងSV
















