ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិបាកហើយនោះ Miss Grand ឆ្នាំនេះ ប្រទាញសម្រស់គ្នាពិបាកកាត់សម្រេច

ភ្នំពេញ ៖ គណៈកម្មាការជាច្រើន ដែលបានចូលខ្លួន ជ្រើសរើសបេក្ខភាព បានសម្តែងនូវការ ភ្ញាក់ផ្អើល នៅពេលឃើញការបង្ហាញមុខ របស់បេក្ខភាពនីមួយៗ មានការទាក់ចិត្ត ទាក់អារម្មណ៍។ នេះបង្ហាញថា វិស័យប្រឡង ជ្រើសរើសសម្រស់នៅកម្ពុជា កំពុងតែពេញ និយម។

បណ្តាហ្វេនៗជាច្រើន បានចាប់អារម្មណ៍ថា សម្រស់ស្រីស្អាត មកប្រកួតគ្នា ឆ្នាំនេះឃើញថា មានការទាក់ទាញ និងភាពក្លាហាន មិនចាញ់ឆ្នាំមុន ។ បែបនេះហើយទើបធ្វើឲ្យបណ្តាគណៈកម្មាការ ដែលសម្រេចជ្រើសរើសគឺ ត្រូវការថ្លឹងថ្លែង យ៉ាងលម្អិត បំផុតមិនអាចធ្វេសប្រហែស។

ការប្រកួត Miss Grand Cambodia ក្នុងឆ្នាំ២០២១ នៅតែត្រូវបានធ្វើឡើងក្រោមការចាប់អារម្មណ៍ ពីសំណាក់អ្នកគាំទ្រ ខណៈដែលរូបសម្រស់របស់បេក្ខនារីទាំង២៥ ដែលតំណាងឲ្យរាជធានី ខេត្តទាំង២៥ គឺមើលទៅស្រស់ស្អាត និង ទាក់ទាញខ្លាំង។ ការប្រកួតលើកនេះ គណៈកម្មការ បានប្ដូរពីការជួបជុំ ដោយរើសតាមប្រព័ន្ធអនឡាញ ហើយបេក្ខនារីដែលបានចូលប្រកួតត្រូវកំណត់ឲ្យផ្ញើជារូបថត និងជាវីដេអូណែនាំខ្លួន ហើយដំណាក់កាលទី១ជម្រើសបាន៥០រូប និង បន្តជម្រើសបាន២៥រូប តំណាងឲ្យរាជធានីខេត្តទាំង២៥រូបនៅក្នុងពេលនេះ។

បេក្ខនារីទាំងនេះ កំពុងប្រកួតប្រជែងគ្នាយ៉ាងស្វាហាប់នៅលើផេកផ្លូវការរបស់ Miss Grand Cambodia ដោយបេក្ខនារីម្នាក់ៗ សុទ្ធមានចំណេះដឹង និង ស្អាតៗ ខណៈដែលបេក្ខនារីនៅក្នងឆ្នាំនេះ មួយភាគធំក៏ជាអតីតបេក្ខនារីបវរកញ្ញាក្នងការប្រកួតផ្សេងៗ។ ការប្រកួតកាន់តែឈានដល់វគ្គទាក់ទាញខ្លាំង ដោយនៅថ្ងៃទី២០ កញ្ញានេះ បេក្ខនារីទាំង២៥ នឹងប្រជែងគ្នាក្នុងឈុតហែលទឹកក្រៅឆាក ថ្ងៃទី២១ កញ្ញា នឹងប្រកួតឈុតតំណាងជាតិដែលសម្រិតសម្រាំងដោយអ្នកច្នៃល្បី និងនៅថ្ងៃទី២៤ គឺជាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ។


បេក្ខនារីដែលឆ្នើមជាងគេ នឹងត្រូវគ្រងមកុដ ដែលមានតម្លៃរហូតដល់ ៣៥០០០ដុល្លារ ដែលជាតម្លៃជាងមកុដកាលពីឆ្នាំមុន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺការប្រកួត នៅក្នុងឆ្នាំនេះ មានសុទ្ធតែជាអតីតម្ចាស់មកុដ កាលពីឆ្នាំកន្លងទៅ មកធ្វើជាគណៈកម្មការ ដូចជា កញ្ញា លីវ ជីលី Miss Grand Cambodia 2020 និង ជាបេក្ខនារីដែលលេចធ្លោក្នុងការប្រកួត Miss Grand នៅក្នុងប្រទេសថៃថ្មីៗ។ Mis Grand Cambodia 2017 កញ្ញា ខ្លឹម ស្រីគា. Miss Grand Cambodia 2018 អ្នកនាង ឌី លីកា . Miss Grand Cambodia 2019 កញ្ញា ដេត ស្រីនាថ និង Miss Wisdom Cambodia 2020 កញ្ញា ហុក សារិតុលា។


គណៈកម្មការជាបវរកញ្ញាទាំង៥រូប នឹងផ្ដល់សំណួរចុងក្រោយដល់បេក្ខនារីប្រកួតប្រជែង ដែលកំពុងក្លាយជាប្រវត្តិសាស្ត្រថ្មីមួយ សម្រាប់ការប្រកួត Miss Grand Cambodia ក្រោមការរៀបចំរបស់ក្រុមហ៊ុនមហាហង្ស។ បេក្ខនារីមួយរូប ដែលគ្រងម្ចាស់មកុដនៅក្នុងឆ្នាំនេះ នឹងចេញទៅប្រកួត Miss Grand International នៅក្នុងប្រទេសថៃ ក្នុងខេត្តភូកេត នាខែធ្នូខាងមុខ។ មកទល់ពេលនេះ គេឃើញ វីដេអូបង្ហាញខ្លួនរបស់បេក្ខនារីនីមួយៗ ត្រូវបានបង្ហោះយ៉ាងផុសផុល ពីសំណាក់ហ្វេនៗ នៅលើហ្វេសប៊ុក និង Tik Tok៕ រក្សាសិទ្ធិដោយ៖សំណាងSV

ចូលមើលព័ត៌មានថ្មីៗបន្ថែម