Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាឧទ្ធរណ៍តម្កល់ទោស ស្ត្រីជាប់ចោទម្នាក់ ដាក់គុក ០៧ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការជួញដូរស្រ្តីខ្មែរ១៥នាក់ ទៅរៀបការប្តីនៅចិន !!

ភ្នំពេញ ៖ សាលាឧទ្ធរណ៍ភ្នំពេញ កាលពីព្រឹកថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ២០២១ បានបើកសវនាការ ប្រកាសសាលដីការ លើបណ្ដឹងឧទ្ធរណ៍ របស់ស្ត្រីជាប់ចោទម្នាក់ ដែលត្រូវបានតុលាការរាជធានីភ្នំពេញ កាត់ទោសដាក់ពន្ធនាគារ ០៧ ឆ្នាំ ជាប់ពាក់ព័ន្ធបទល្មើស« ការនំាចេញដោយមិនស្របច្បាប់ ដោយមានគោលដៅ» ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០១៧ ដល់ ២០១៨ ។

សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចតម្តល់សាលក្រមរបស់ តុលាការរាជធានីភ្នំពេញ រក្សាទុកជាបានការដដែល តែប្រកាសបើកផ្នូវឲ្យជនជាប់ ប្តឹងសារទុក្ខ ទៅកាន់តុលាការកំពូល តាមនីតិវិធីច្បាប់។

លោកជំទាវ គឹម ដានី ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ទរណ៍ភ្នំពេញ បានថែ្លងដឹងនៅក្នុងសវនាការថា ជនជាប់ចោទមានឈ្មោះ ស៊ុ សុគន្ធា ភេទ ស្រី អាយុ ៣៧ ឆ្នាំ ។ ជនជាប់ចោទ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ០៧ ឆ្នាំ អំឡុង ២០១៩ និង បង្គាប់ឲ្យសងជម្ងឺចិត្តដល់ជនរងគ្រោះ ម្នាក់ៗ ចំនួន ២០ លានរៀល ពីបទ« ការនំាចេញដោយមិនស្របច្បាប់ដោយមានគោលដៅ » តាមបញ្ញាតិមាត្រា ១០ នៃ ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និង អំពើធ្វើអាជីវកម្មផ្លូវភេទ។

តែជនជាប់ចោទ បានប្តឹងជំទាស់មកសាលាឧទ្ធរណ៍ដើម្បីសុំបន្ធួរបន្ថាយទោស។

ជនជាប់ចោទឈ្មោះ ស៊ុ សុគន្ធា ត្រូវបាន សមត្ថកិច្ចចាប់ឃាត់ខ្លួន និង បញ្ជូនទៅតុលាការសម្រាប់ចោទប្រកាន់ និងត្រូវបានសម្រេចឃុំខ្លួន នៅអំឡុងឆ្នាំ ២០១៩ ជាប់ពាក់ព័ន្ធនឹងការជ្រើសរើសស្រ្ដី ជនជាតិខ្មែរ ចំនួន១៥នាក់ អោយទៅប្រទេសចិន ដើម្បីរៀបការប្ដីចិន ព្រោះមានលុយច្រើន តែពេលទៅជនរងគ្រោះ បានទៅដល់ប្រទេសចិន ពួកគេត្រូវបានគេលក់ដូរ ពីបុរសចិនមួយទៅបុរសចិនមួយ ដូចសត្វធាតុ ដើម្បីគ្រាន់តែបំពេញការសប្បាយផ្លូវភេទ និង កាមគុណរបស់ពួកប្រុសៗចិន អស់រយៈពេលជាច្រើនឆ្នាំ នៅក្នុងប្រទេសចិន។

ជនជាប់ចោទឈ្មោះ ស៊ុ សុគន្ធា ក្រោយមកត្រូវបានចាប់ឃាត់ខ្លួន នៅក្នុងអំឡុងឆ្នាំ ២០១៩ តាមបណ្តឹងនារីរងគ្រោះ បន្ទាប់ពីពួកគេត្រូវមន្ត្រីស្ថានទូតខ្មែរ ប្រចាំនៅចិនសហការជាមួយសមត្ថកិច្ចនគរបាលចិន ជួយសង្គ្រោះ និង បានបញ្ជូនពួកគេវិលត្រឡប់ មកកាន់ប្រទេសកម្ពុជាវិញ នៅក្នុងឆ្នាំ ២០១៩។

នាពេលសវនាការ ជនជាប់ចោទ ឈ្មោះស៊ុ សុគន្ធា បានឆ្លើយបដិសេធចំពោះ ការចោទប្រកាបន់ខាងលើ និង និយាយថា ខ្លួនមិនបានប្រព្រឹត្តិ អំពើដូចការចោទប្រកាន់ទេ។

ទោះជាយ៉ាងណាក្តី ជនជាប់ចោទ ឈ្មោះស៊ុ សុគន្ធា បានទទួលស្គាល់ថា ខ្លួនពិតបានជួយ សម្រួល និង ជួយបកប្រែ ជាភាសាចិនអោយពួកកគេ អោយបុរសចិនម្នាក់ (គេចខ្លួន) ដែលជា អ្នកជ្រើសរើស ជនរងគ្រោះ ទៅរៀបការប្តីនៅចិនតែ ប៉ុណ្ណោះ៕រក្សាសិទ្ធិ ដោយ ៖ចន្ទា ភា

×