Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឧទ្ធរណ៍ជម្រះបណ្តឹងឧទ្ធរណ៍ របស់អតីតនាយកចាត់ការទូទៅក្រុមហ៊ុនម្នាក់ ពាក់ព័ន្ធបទល្មើសកិបកេងលុយពីក្រុមហ៊ុន ៦០ លានរៀល!!!

ភ្នំពេញ ៖ តុលាការឧទ្ធរណ៍ភ្នំពេញ កាលពីព្រឹកថ្ងៃទី ០៧ខែកញ្ញា ឆ្នាំ២០២១ បានបើកសវនាការជំនុំជំម្រះ លើបណ្ដឹងឧទ្ធរណ៍ របស់ជនជាប់ចោទម្នាក់ ដែលជាអតីតនាយកចាត់ការទូទៅ នៃក្រុមហ៊ុនឯកជនមួយ ដែលត្រូវបានតុលាការរាជធានីភ្នំពេញ កាត់ទោសដាក់ពន្ធនាគា កំណត់ ០២ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ រំលោភលើទំនុកចិត្ត ដោយអភិបាល ប្រព្រឹត្តកាលពីចន្លោះ ឆ្នាំ២០១៣ និង ២០១៩។

លោកចៅក្រម ស៊ិន វិសាល ជាប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជំម្រះ បានថ្លែងឲ្យដឹងថា ជនជាប់ចោទ ឈ្មោះ អ៊ុត សំអូន ភេទប្រុស អាយុ ៥៤ ឆ្នាំ មុខរបរមុនចាប់ខ្លួន ជានាយកចាត់ការទូទៅក្រុមហ៊ុនឯកជន មានទីលំនៅក្នុងរាជធានីភ្នំពេញ។

ជនជាប់ចោទ អ៊ុត សំអូន ត្រូវបានតុលាការដំបូងរាជធានីភ្នំពេញ កាលពីឆ្នាំ ២០២០ កាត់ទោសដាក់ពន្ធនាគារ កំណត់ ០២ ឆ្នាំ និង ០៦ ខែ, ពិន័យជាប្រាក់ចំនួន ០៤ លានរៀល និង បង្គាប់ឲ្យសងថ្លៃខូចខាត ដល់ក្រុមហ៊ុន ចំនួន ៦០លានរៀល ពីបទ រំលោភលើទំនុកចិត្តដោយអភិបាល តាមបញ្ញត្តិមាត្រា ៣៩៣ នៃក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា។

តែគាត់បានប្តឹងជំទាស់មកកាន់តុលាការឧទ្ធរណ៍។
ជនជាប់ចោទត្រូវបានចាប់ឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ប្រធានក្រុមហ៊ុន នៅក្នុងឆ្នាំ ២០១៩។

នាពេលសវនាការ ជនជាប់ចោទបានឆ្លើយសារភាព និងទទួលស្គាល់ថា ខ្លួនពិតជាបាន កិបកេងលុយរបស់ក្រុមហ៊ុន ដូចការចោទប្រកាន់មែន។
ជនជាប់ចោទ បានសំណូមពរដល់ តុលាការឧទ្ធរណ៍ មេត្តាបន្ធូរបន្ថយទោស គាត់ ចំនួន ០១ ឆ្នាំ ដើម្បីឆាប់បានវិលត្រឡប់ ជួបជុំគ្រួសារគាត់វិញ។
សំណុំរឿងក្តីនេះ តុលាការឧទ្ធរណ៍នឹងប្រកាសសាលដីកា នៅថ្ងៃ ទី ៣០ ខែ កញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ០៨ :០០ ព្រឹក៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×