Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេវាកម្មទេសចរណ៍ទាំងអស់ ក្នុងខេត្តសៀមរាប ត្រូវអនុវត្តតាមគន្លងថ្មី សម្រាប់ដំណើរការអាជីវកម្មរបស់ខ្លួន

spot_img

សៀមរាប ៖ នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ នៅរដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ អំពីបទដ្ឋានគតិយុត្តបច្ចុប្បន្នភាព វិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា សម្រាប់សេវាកម្មស្នាក់នៅទេសចរណ៍ ភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ សហគមន៍-អេកូទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍ ក្រោមអធិបតីភាព លោក ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានក្រុមការងារត្រួតពិនិត្យ តាមដានការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ក្នុងខេត្តសៀមរាប តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីសមាជិកក្រុមការងារ ត្រួតពិនិត្យតាមដានការអនុវត្ត វិធានសុវត្ថិភាពទេសចរណ៍ក្នុងខេត្តសៀមរាប និងលោក លោកស្រី តំណាងសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាប្រចាំខេត្តសៀមរាប តំណាងសមាគមចុងភៅកម្ពុជាប្រចាំខេត្តសៀមរាប និងលោក លោកស្រីប្រធានសហគមន៍ទេសចរណ៍ទាំងអស់ក្នុងខេត្តសៀមរាប តាមរយៈប្រព័ន្ធរូបភាពនិងសំឡេង Zoom។

អង្គប្រជុំបានធ្វើការផ្សព្វផ្សាយនូវប្រកាស និងសេចក្តីណែនាំ ទាក់ទងនឹងសេវាកម្មស្នាក់នៅទេសចរណ៍ សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ព្រមទាំងប្រកាស និងសេចក្តីណែនាំសម្រាប់រមណីយដ្ឋាន និងសហគមន៍-អេកូទេសចរណ៍ផងដែរ។

ក្រោយពីពិភាក្សាគ្នារួចមក អង្គប្រជុំ បានទទួលធាតុចូលជាលទ្ធផល ដូចខាងក្រោម ៖

  • អាជីវកម្ម សេវាកម្មទេសចរណ៍ និងសហគមន៍ទេសចរណ៍ ដែលកំពុងបើកដំណើរការទាំងអស់ត្រូវប្រត្តិបត្តិការអាជីវកម្មរបស់ខ្លួនឱ្យស្របតាមប្រកាស និងសេចក្តីណែនាំស្តីពីវិធានសុវត្ថិភាពទេសចរណ៍ និងស្តង់ដារអប្បរមា ដែលបានដាក់ចេញដោយក្រសួងទេសចរណ៍
  • ក្រុមការងារត្រូវចុះផ្សព្វផ្សាយដោយផ្ទាល់ដល់ប្រតិបត្តិករទេសរណ៍ទាំងអស់ក្នុងខេត្តឱ្យយល់ដឹង និងអនុវត្តនូវប្រកាស និងសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ ស្របតាម “គន្លងប្រក្រតីភាពថ្មី”
  • សម្រាប់រមណីយដ្ឋាន និងសហគមន៍ទេសចរណ៍ត្រូវកំណត់ឱ្យបាននូវសមត្ថភាពផ្ទុកអតិបរមា ដែលអាចទទួលភ្ញៀវក្នុងពេលតែមួយ ដោយអនុលោមតាមស្តង់ដាគម្លាតសុវត្ថិភាព និងត្រូវធ្វើការចុះឈ្មោះភ្ញៀវចូលទស្សនាជាប្រចាំ ជាពិសេសអនុវត្តឱ្យបាននូវការស្កែន QR Code ទប់ស្កាត់កូវីដ-១៩ ។
  • គ្រប់អាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ ដែលបើកដំណើរការ នឹងទទួលបាននូវឡាប៊ែល បញ្ជាក់ពីសុវត្ថិភាពបន្ទាប់ ការចុះវាយតម្លៃរបស់ក្រុមការងារ អំពីការអនុវត្តនូវប្រកាស និងសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ ស្របតាម “គន្លងប្រក្រតីភាពថ្មី” ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ
spot_img
×