ភ្នំពេញ ៖ រហូតមកទល់ពេលនេះមានរយៈពេល៥ឆ្នាំហើយ ដែលតារាចម្រៀងលោក ជី ដេវីដ និងនាង ទេព បូព្រឹក្ស បានផ្តើមទំនាក់ទំនងក្រៅឆាកជាមួយគ្នា និងស្រឡាញ់ដូចប្តីប្រពន្ធ។

បើទោះបីជាចំណងស្នេហ៍ នៅមិនទាន់ពន្លឺសម្លេងភ្លេងការឡើង ក៏ប៉ុន្តែគូស្នេហ៍សិល្បៈមួយគូនេះ បានកសាងនូវភាពស្និទ្ធស្នាល និងផ្អែមល្ហែមចាក់ទឹកមិនលិច អស់រយៈពេលជាច្រើនឆ្នាំ។
អ្វីដែលរិតតែពិសេសនោះ នៅក្នុងពេលគម្រប់ខួបចំណងស្នេហ៍រយៈពេល៥ឆ្នាំមកនេះ លោក ជី ដេវីដ បានពោលពាក្យយ៉ាងចាក់ដោត ទៅកាន់គូស្នេហ៍នាង ទេព ប៉ូព្រឹក្ស និងមហាជនបានដឹងផងដែរ។
តារាចម្រៀងលោក ជី ដេវីដ បានបង្ហោះសារថា Happy 5th Years anniversary
ក្នុរយ:ពេល៥ឆ្នាំ មកនេះ ប្រៃល្វីង ជូរចត់ សប្បាយរីករាយ តែយេីងបានជំនះ ទោះថ្ងៃនេះ ជោគជ័យ បន្តិចបន្តួច តែពួកយេីងនៅតែកាន់ដៃគ្នាតស៊ូ ពាក្យមួយឃ្លាដែលបងចង់និយាយក្នុងថ្ងៃនេះ ” បងពិតជាមាន មោទនភាពណាស់ ដែលបានរួមដំណើរ លេីផ្លូវជីវិតនេះជាមួយអូន ” ។
លោកបញ្ជាក់ថា Happy 5 years anniversaryឆ្នាំនេះខ្ញុំត្រូវគេធ្វើសុីវិញម្តង ឯងពិតជាសាហាវមែន តែបើសួរថាសប្បាយចិត្តទេគឺសប្បាយណាស់ ដែលមានអ្នករួមដំណើរជីវិតចេះ យកចិត្តទុកដាក់ចេះ គិតគូរពីអនាគត រៀបចំផែនការជីវិត សម្រាប់ថ្ងៃមុខ ព្រោះថាមិនដឹងមានកូនប៉ុន្មានទេ ( សុំប្រាំបានហេីយ ខ្ជិលយកច្រើន )។

លោកថា និយាយរួមទៅឥឡូវនេះ ឃើញថាគាត់ចាស់ចិត្តចាស់គំនិតណាស់ ស្រឡាញ់ប្តីក៏ណាស់ទៀត ដឹងថាចង់ធ្វើ studio ក៏ខិតខំគិតស្វែងរកសន្សំផង ខំប្រឹងធ្វើការអត់ខ្ជិលទេថតយប់ថតថ្ងៃ live យប់ Live ថ្ងៃ និយាយដោយស្មោះត្រង់។
ខ្ញុំពិតជាសំណាងណាស់ ដែលមានគាត់មករួមដំណើរផ្លូវជីវិតមួយនេះ មានគាត់ជាកម្លាំងចិត្ត គាត់តែងតែជំរុញ លេីកទឹកចិត្ត តស៊ូតាំងពី ពេលដែលចាប់ផ្តេីមពីសូន្យមកជាមួយគ្នារហូតដល់ពេលនេះ ជោគជ័យ ជាមួយគ្នាទោះជាមិនទាន់ធំដុំតែក៏មិនបោះបង់នូវក្តីស្រមៃ កាន់ដៃគ្នាឆ្ពោះទៅមុខបន្តទៀត។

សង្ឃឹមថា រូបភាពទាំងនេះជាចំណែកមួយនៃការ ផ្តល់កម្លាំងចិត្ត ដល់បងប្អូនអ្នកគាំទ្រទាំងអស់គ្នា ឲ្យតស៊ូឆ្ពោះទៅកាន់គោលដៅដែលចិត្តប្រាថ្នា កាលណាដែលមានជីវិត តាំងនៅចូលអ្នកកុំអស់សង្ឃឹម វិនាទីបន្ទាប់ អាចជាភាពជោគជ័យ ដ៏ធំធេងរបស់អ្នកក៏អាចថាបាន
រក្សានូវគំនិតវិជ្ជមាន នោះអ្នកនឹងរីករាយជាមួយផែនដីដ៏ អស្ចារ្យមួយនេះ I love you @Tep Boprek។
ឆ្លើយតបសាររបស់ ជី ដេវីដ ខាងលើនេះ ទេព បូព្រឹក្ស មិនបាននិយាយអ្វីច្រើនឡើយ ប៉ុន្តែនាងគ្រាន់បង្ហោះសារដោយខ្លីថា ស្រឡាញ់បង លុះបេះដូងឈប់ដើរ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV











