Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូតកម្ពុជាប្រចាំម៉ាឡេស៊ី ចុះសួរសុខទុក្ខ និងយកស្បៀងអាហារ ចែកជូនប្រជាជនកម្ពុជា ១០០គ្រួសារ នៅតំបន់ Mur រដ្ឋចូហូរ ដែលំពុងជួបការខ្វះខាត

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម កុយ គួង បានឲ្យដឹងថា ឯកអគ្គរាជទូតកម្ពុជាប្រចាំម៉ាឡេស៊ី រួមជាមួយក្រុមការងារស្ថានទូត នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ នេះ បានចុះសួរសុខទុក្ខ និងនាំយកកញ្ចប់ស្បៀងអាហារ ចែកជូនប្រជាជនកម្ពុជា ចំនួន ១០០គ្រួសារ នៅតំបន់ Mur រដ្ឋចូហូរ ដែលំពុងជួបការខ្វះខាត ក្នុងអំឡុងពេលប្រទេសម៉ាឡេស៊ី បានបិទខ្ទប់ប្រទេស និងបន្តរិតបន្តឹង វិធានការក្នុង ការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ -១៩។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបន្តទៀតថា ក្នុងឱកាសចុះសួរសុខទុក្ខនេះដែរ ឯកអគ្គរាជទូតកម្ពុជាប្រចាំម៉ាឡេស៊ី បានជួយឧបត្ថម្ភថវិកា មួយចំនួនដល់ស្ត្រីមានផ្ទៃពោះ ចំនួន ១២នាក់ និងអ្នកជំងឺមហារីក១នាក់ផងដែរ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×