Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានឯកអគ្គរាជទូតកម្ពុជានៅឥណ្ឌា ជួយអន្តរាគមន៍ឲ្យប្រជាពលរដ្ឋ-និស្សិតខ្មែរ ៧២ នាក់ បានត្រឡប់មកកម្ពុជាវិញ

ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសឥណ្ឌា បានសម្របសសម្រួល ជាមួយអាជ្ញាធរឥណ្ឌាសូមអនុញ្ញាត ធ្វើការហោះហើរឲ្យក្រុមហ៊ុនស្កាយអង្គរអ៊ែរឡាញ (Sky Angkor Airline) ដឹកប្រជាពលរដ្ឋ និងនិស្សិតខ្មែរចំនួន ៧២ នាក់ ត្រឡប់ទៅប្រទេសកម្ពុជាវិញនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១។

នេះបើយោងតាមសេចក្តីជូនដំណឹង របស់ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសឥណ្ឌា នៅថ្ងៃទី៨ ខែកញ្ញា បានបន្តថា ប្រជាពលរដ្ឋ និងនិស្សិតទាំង ៧២នាក់នេះ នឹងទៅដល់អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ តាមជើងយន្តហោះ លេខ SWM 6489 នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៨:១០ នាទី (ម៉ោងនៅកម្ពុជា) ។
ក្នុងការចេញដំណើរនេះក៏នឹងមានមន្ត្រីស្ថានទូតទទួល បន្ទុកផ្នែកការងារ កុងស៊ុលជួយសម្រួល និងជូនដំណើរទៅព្រលានយន្តហោះអន្តរជាតិឥន្ទ្រា គន្ធី (Indira Gandhi International Airport) ក្រុងញូដែលីដែរ ។

ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសឥណ្ឌា បានបញ្ជាក់ថា ចាប់តាំងពីខែមករា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌា បានយកចិត្តទុកដាក់ធ្វើការសម្រប សំរួល ប្រគេន និងជូនព្រះសង្ឃ ពលរដ្ឋ និងនិស្សិតខ្មែរនៅប្រទេសឥណ្ឌា ចំនួន ១៩៣ អង្គ/នាក់៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×