ភ្នំពេញ ÷ បុរសម្នាក់បានបាត់បង់ជីវិត ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូលឿនជ្រុលបុ.កពីក្រោយម៉ូតូសណ្តោងរឺុម៉ក បណ្តាលឲ្យដួលបោ.កក្បាលនឹងថ្នល់ ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ចំណុចមុខបុរីញូូថោន ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

សព មានឈ្មោះយាវ វិចិត្រ ភេទប្រុស អាយុ២៥ ឆ្នាំ មានស្រុកកំណើតនៅខេត្តកណ្តាល។
យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញបុរសម្នាក់ បើកម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង មិនមានផ្លាកលេខ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៤ ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុ មុខហ្នឹងបុរីញូថោន ស្រាប់តែមានបុរសម្នាក់ ជាជនរងគ្រោះជិះម៉ូតូម៉ាកនិចពណ៌ផ្កាឈូក ពាក់ផ្លាកលេខ កំពង់ធំ 1K-2838 ជិះតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅស្របគ្នា ពីកើតមកលិចបានក្នុងល្បឿនលឿន បានជ្រុលទៅបុ.កពីក្រោយម៉ូតូសណ្តោងរុឺម៉ក បណ្តាលឲ្យដួលបោ.កក្បាលនៅនឹងថ្នល់ ស្លា.ប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយ ផ្នែកជំនាញចរាចរណ៍ បានចុះមកដល់រួចធ្វើការវាស់វែង យករុឺម៉កនិិងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌកំបូល រង់ចាំចាំដោះស្រាយនៅពេលក្រោយ។ បន្ទាប់មកធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យ នៅស្រុកកំណើតតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត


