ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខ សោម៉ាវត្តី អំណាចលុយមិនអាចយកឈ្នះស្នេហ៍ស្មោះ

ភ្នំពេញ ៖ អ្នកនាង សុខ សោម៉ាវត្តី បានងាកមកបង្កាត់ភ្លើងស្នេហ៍ យ៉ាងសុីជម្រៅជាមួយ ប្រុសក្មេងលី វ៉ាហេត តាំងពីមេម៉ាយមក។ បើទោះជាអ្នកនាងនៅ មានសម្រស់ត្រូវប៉ាន់បែបណា ក៏អ្នកនាងហាក់មិនអើពើលើ អ្នកជះលុយ ក្រៅតែពីចុងបានស្នេហ៍ស្មោះ។ ដូចនេះហើយ បានជាវ៉ាហេត ខំថែស្នេហា ឲ្យបានរឹងមាំណាស់នៅពេល សុខ សោម៉ាវត្តី ប្រគល់បេះដូង។

នៅក្នុងសង្គមសិល្បៈនាពេលបច្ចុប្បន្ន អាចនិយាយបានថា សម្រាប់តារាស្រីស្អាតៗ ដែលព្រងើយកន្ដើយលុយ ឡាន និងវីឡា ហើយចង់បានស្នេហ៍ស្មោះ អាចមានតែអ្នកមេម៉ាយសុខ សោ ម៉ាវត្តី ម្នាក់ប៉ុណ្ណោះ ដែលនាងស៊ូប្ដូរផ្ដាច់ស្នេហ៍ប្រុសក្មេងលី វ៉ាហេទ ដោយទាត់ចោលងារជំទាវ និងអំណាចលុយពីសំណាក់ មន្រ្ដីធំៗ ជាច្រើន នាក់មកហើយក្រោយ នាងធ្លាក់ខ្លួនមេម៉ាយជិត ៧ឆ្នាំមកនេះ។ ទោះជាយ៉ាងណាចំណងស្នេហាសោម៉ាវត្តី និងកីឡករបាល់ ទាត់ វ៉ា ហេទ មិនអាចឈានទៅរៀបមង្គល ការឆាប់ៗឡើយ ព្រោះវត្តី ធ្លាប់ប្រាប់អ្នកយកព័តមានយើងថា នាងនាងធ្លាប់រៀបការម្ដងរួចទៅហើយ អីចឹងគ្មានផែនការរៀបការលើកទី២ទេ។

ចាប់តាំងពីស្នេហា សមប្រកបមកឃើញថា ១គូនេះហាក់រួមចិត្តតែមួយ ដូចជាប្រឹងប្រែងរកសុី បង្កើតជំនួញជាមួយគ្នា ដោយមិនរវល់ការយល់ឃើញ របស់អ្នកដទៃ។ បែបនេះហើយទើប សេចក្តីស្នេហា កាន់តែឈបាននៅភាពរឹងមាំល្អ លើសពីការស្មាន។ វត្តី ថាបើនាងចង់បានតំណែងជំទាវ តើនាងចាំបាច់លែងប្ដីធ្វើអីទៅ? ការថ្លែងបែបនេះ របស់វត្តី ច្បាស់ណាស់ថាធ្វើឲ្យលោកវ៉ាហេទ សប្បាយរីករាយគ្មានអ្វីមកប្រៀប ផ្ទឹមបាន ឡើយ ព្រោះវត្តី ស្នេហ៍តែលោកម្នាក់គត់មិនចាប់ អារម្មណ៍មន្រ្ដីធំ និងប្រុសមានទ្រព្យណាផ្សេងទៀតទេ៕ រក្សាសិទ្ធិដោយ៖សំណាងSV

ចូលមើលព័ត៌មានថ្មីៗបន្ថែម