Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឧទ្ធរណ៍បន្ធូរបន្ថយទោស បុរសជាប់ចោទ០៣នាក់ ក្នុងម្នាក់ៗ ០២ឆ្នាំកន្លះ ជាប់ពាក់ព័ន្ធបទល្មើសកាប់ឆ្ការព្រៃឈើ ទន្រ្ទានកាន់កាប់ដីរដ្ឋ ជាង០៥ ហិកតា នៅខេត្តកំពត!!!

ភ្នំពេញ ៖ តុលាការឧទ្ធរណ៍ភ្នំពេញ កាលពីព្រឹកថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០២១ បានប្រកាសសាលដីកា លើបណ្តឹងឧទ្ធរណ៍របស់បុរសកសិករជាប់ចោទ ចំនួន០៣នាក់ ដែលត្រូវបាន តុលាការខេត្តកំពត បានកាត់ទោស ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ០៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការកាប់ឆ្ការព្រៃឈើ ទន្រ្ទានកាន់កាប់ដីរដ្ឋ ចំនួន ជាង៥ ហិកតា នៅក្នុងស្រុកឈូក, ខេត្តកំពត ដើម្បើ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនស្របច្បាប់ ប្រព្រឹត្តកាលពីអំឡុងឆ្នាំ ២០១៩។

តុលាការឧទ្ធរណ៍ភ្នំពេញ បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងខេត្តកំពត ចុះកាលបរិច្ឆេទ ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២០ រក្សាទុកជាបានការដដែល តែបានបន្ធូរបន្ថយទោស ពួកគេ ពីជាប់គុកក្នុងម្នាក់ ០៥ ឆ្នាំ មកនៅត្រឹម ក្នុងម្នាក់ៗ ២ ឆ្នាំ និង ៦ ខែ វិញ និង បើកផ្លូវឱ្យពួកគេប្តឹងសារទុក្ខ ទៅតុលាការកំពូល តាមនីតិវិធីច្បាប់។

លោកពៅ ភូស៊ុន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងក្នុងសវនាការថា ជនជាប់ចោទទាំង០៣ នាក់ខាងលើនេះ មានឈ្មោះ ទី១ សន រឹម ភេទប្រុស អាយុ ៣៩ ឆ្នាំ, ទី ២ ឈ្មោះ ចេន ប៊ុនលី ភេទប្រុស អាយុ ៣៦ ឆ្នាំ, និងទី៣ ឈ្មោះ សឹង្ហ សំបូរ ភេទប្រុស អាយុ ៣៩ ឆ្នាំ។

អ្នកទាំង០៣ មានមុខរបរជាកសិករ មានទីលំនៅស្រុកឈូក, ខេត្តកំពត។ ពួកគេត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ ទន្រ្ទានកាន់កាប់ដីព្រៃ និង ហ៊ុំព័ទ្ធដីរដ្ឋ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយគ្មានការអនុញ្ញាត និងត្រូវបានចាប់ឃាត់ខ្លួន ដោយសមត្ថកិច្ចកិច្ចការរដ្ឋបាលព្រៃឈើខេត្តកំពត សហការជាមួយកងរាជអាវុធហត្ថខេត្ត កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៩៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×