Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឧទ្ធរណ៍ តម្កល់ទោស បុរសសិង្ហបុរីម្នាក់ ដាក់គុក ០៣ឆ្នាំកន្លះ ពាក់ព័ន្ធបទល្មើស ជួញដូរគ្រឿងញៀន ១៣ កញ្ចប់ !!!!

ភ្នំពេញ ៖ តុលាការឧទ្ធរណ៍ ភ្នំពេញ កាលពីព្រឹកថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០២១ បានប្រកាសសាលដីកា ដោយសម្រេចតម្កល់ទណ្ឌកម្ម របស់ជនជាប់ចោទ ជនជាតិសិង្ហបុរីម្នាក់ ដាក់គុក កំណត់ ០៣ឆ្នាំ និង ០៦ ខែ ជាប់ពាក់ព័ន្ធបទល្មើស រក្សាទុក និង ការជួញដូរគ្រឿងញៀន ចំនួន ១៣ កញ្ចប់-ធំ ប្រព្រឹត្តនៅចំណុច ខាងមុខ សណ្ឋាគារណាហ្គាវើល២ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពី២០២០។

លោកពៅ ភូស៊ុន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងក្នុងសវនាការថា ជនជាប់ចោទរូបនេះ មានឈ្មោះ Nieo Ek Khling ភេទ ប្រុស អាយុ ៦០ ឆ្នាំ ជាជនជាតិសិង្ហបុរី មានមុខរបរមុនចាប់ខ្លួន ជាអ្នកនាំភ្ញៀវចូលលេងល្បែងនៅកាស៊ីណូណាហ្គាវើល២ និង ស្នាក់នៅក្នុងសណ្ឋាគារណាហ្គាវើល២ ។

លោកចៅក្រមភូស៊ុន បានថ្លែងថា ជនជាប់ចោទ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២០ កាត់ទោសដាក់ពន្ធនាគារ កំណត់ ០៣ ឆ្នាំ និង ០៦ ខែ និង ពិន័យជាប្រាក់ចំនួន៥លានរៀល។

តែគាត់បានប្តឹងជំទាស់នឹងសេចក្តីសម្រេច របស់តុលាការខាងលើ មកកាន់សាលាឧទ្ធរណ៍ ដើម្បីសុំបន្ធូរបន្ថយទោស។

ជនជាប់ចោទត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ រក្សាទុក និង ជួញដូរដោយខុសច្បាប់ នូវ សារធាតុគ្រឿងញៀនតាមបញ្ញត្តិមាត្រា ៤០ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ជនជាប់ចោទត្រូវបានចាប់ឃាត់ខ្លួន ដោយសមត្ថកិច្ចនគរបាល
កាលពីថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២០ នៅចំណុច ខាងមុខ កាស៊ីណូណាហ្គាវើល២ ។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលដកហូតបានថ្នាំងញៀនជាច្រើនប្រភេទ ចំនួន១០ កញ្ចប់តូច និង ០៣ កញ្ចប់ មានទម្ងន់សរុប ជិត៥០ ក្រាម៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×