Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឱកាសឈ្នះរង្វាន់ ទូរទស្សន៍ ទូរស័ព្ទ និងរង្វាន់ធំៗជាច្រើនផ្សេងទៀតពី កម្មវិធីកំសាន្ត «SmartNas បោះបាយបិណ្ឌ» របស់ក្រុមហ៊ុន Smart

spot_img

រាជធានីភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ៖ ដើម្បីចូលរួមលើកកម្ពស់ទំនៀមទំលាប់ ប្រពៃណី និង អនុស្សាវរីយ៏ នៃការបោះបាយបិណ្ឌ ដែលតែងតែធ្វើឡើងក្នុងអំឡុងពេលនៃការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ក្រុមហ៊ុន Smart Axiata បាននាំយក កម្មវិធីកំសាន្តលើទូរស័ព្ទដៃ «SmartNas បោះបាយបិណ្ឌ» សម្រាប់ពលរដ្ឋខ្មែរ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ។

កម្មវិធីកំសាន្តនេះក៏មានផ្ដល់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ដូចជា ទូរស័ព្ទ ម៉ាស៊ីនបោកខោអាវ នាឡិកាឆ្លាតវៃ ទូរទស្សន៍ ទិន្នន័យអិុនធីណិត និងទឹកប្រាក់ក្នុងគណនីចម្បងផងដែរ។ ហើយរាល់ការចូលរួមលេងកម្មវិធី SmartNas បោះបាយបិណ្ឌ នឹងធានាថាឈ្នះរង្វាន់ចំនួនមួយជានិច្ច ១០០ ភាគរយតែម្ដង!

ជារៀងរាល់ថ្ងៃ អតិថិជនប្រើប្រាស់សេវាបង់ប្រាក់មុន (Prepaid) ដែលលេខទូរស័ព្ទដៃរបស់ខ្លួនកំពុងដំណើរការ នឹងទទួលបានបាយបិណ្ឌសម្រាប់បោះមួយដងក្នុងមួយថ្ងៃ។ ហើយកាន់តែពិសេសជាងនេះ អតិថិជនអាចទទួលបានបាយបិណ្ឌបន្ថែម១ដង ដោយគ្រាន់តែ៖

  • បញ្ចូលលុយ 5,000 រៀលម្តង តាមរយៈកាតកោស ឬ e-top up
  • អតិថិជន Smart @Home បញ្ចូលលុយ 5 ដុល្លារម្តង

កម្មវិធីនេះនឹងធ្វើឡើងពីថ្ងៃទី០៩ ខែកញ្ញា រហូតដល់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១។ ដើម្បីចូលរួមលេង គឺលោកអ្នកគ្រាន់តែចូលទៅកាន់កម្មវិធី SmartNas ជាការស្រេច។ លោកអ្នកអាច ដោនឡូតកម្មវិធី SmartNas ជំនាន់ថ្មីតាមរយៈលីញនេះ http://smarturl.it/SmartNas?IQid=facebook ឬចូលទៅកាន់កម្មវីធី App Store របស់ iOS ឬ Play Store របស់ Android ។

លើសពីនេះទៀត អតិថិជនក៏មានជម្រើសក្នុងការទិញបាយបិណ្ឌ ដើម្បីបន្តការផ្សងសំណាងឈ្នះរង្វាន់ធំដ៏ទៃទៀតផង ដែរ៖
មុខទំនិញ ចំនួនបោះ តម្លៃ
១ បាយបិណ្ខ អាចបោះ ៣ លើក ០.15 ដុល្លារ
២ ផ្លែចេក អាចបោះ ៧ លើក 0.30 ដុល្លារ
៣ ស្ករគ្រាំ ឫ អាចបោះ ៣០ លើក 1.00 ដុល្លារ

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Smart ឈានមុខគេក្នុងការខិតខំស្វែងរកនៅកម្មវិធីថ្មីៗជាច្រើន ដើម្បីជម្រុញដល់ការរស់នៅបែបឌីជីថល ជាមួយសេវាកម្មបន្ថែមជាច្រើន ដែលអាចភ្ជាប់ទំនាក់ទំនង ភាពជិតស្និត បង្កើនភាពសប្បាយរីករាយជូនចំពោះអតិថិជនរបស់ខ្លួន។ កន្លងមកនេះ ក្រុមហ៊ុនក៏បានពាំនាំនូវកម្មវិធីកីឡាអេឡិចត្រូនិចផ្សេងទៀត ដើម្បីផ្ដល់ជូនដល់អតិថិជនផងដែរ ហើយនឹងសហការជាមួយដៃគូផ្សេងៗដើម្បីអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិចនៅប្រទេសកម្ពុជា ស្របតាមចក្ខុវិស័យរបស់ខ្លួន ដែលចង់ខ្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាទំនាក់ទំនងលេខ១ជាមួយកី្ដស្រលាញ់ក្នុងប្រទេសកម្ពុជា។

ដើម្បីបន្ថែមភាពរីករាយក្នុងកម្មវិធី SmartNas បោះបាយបិណ្ឌ ក្រុមហ៊ុន ក៏នឹងមានការចាប់រង្វាន់ដោយចៃដន្យ ដើម្បីផ្តល់រង្វាន់ពិសេស ជូនទៅអតិថិជនដែលបាន ចូលលេងបោះបាយបិណ្ឌ ជារៀងរាល់ថ្ងៃ និង ចុងបញ្ចប់នៃកម្មវិធី ដែលរង្វាន់ពិសេសមានដូចជា ទូរស័ព្ទ iPhone SE ទូរស័ព្ទ OPPO A31, នាឡិកាឆ្លាតវៃ OPPO Watch និងកាមេរ៉ាសុវត្ថិភាពបំពាក់ជាមួយអិុនធឺណិត Smart IoT WIFI HD 360 Camera។

សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្មឌីជីថលថ្មីៗពីក្រុមហ៊ុន Smart សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។


អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវ័យ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!

ក្រុមហ៊ុន Smart Axiata Co., Ltd.
No. 464A, មហាវិថីព្រះមុនីវង្ស, ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា
ទូរស័ព្ទ: +855 10 201 000
www.smart.com.kh
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង
លោក គាំ ទីវា
ទូរស័ព្ទ៖ +855 10 202 271
អ៊ីមែ៉ល៖ koam.tivea@smart.com.kh៕

spot_img
×