ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះជម្លោះបែកផ្សែងរវាង សឿ សុធារ៉ា និងនារីម្នាក់ ព្រោះលុយតុងទីន

ភ្នំពេញ ៖ មហាជន ជាពិសេសបណ្តាលអ្នកលេងហ្វេសប៊ុក បានសម្តែងការក្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលគេបានឃើញជម្លោះ ពាក្យសម្តីបានកើតឡើង រវាងតារាសម្តែងនាង សឿ សុធារ៉ា និងនារីម្នាក់ ពេញបណ្តាញសង្គមហ្វេសប៊ុក។

គេមិនដឹងថា ជម្លោះនោះបានចាប់ផ្តើមពីពេលណាឡើយ ប៉ុន្តែការទម្លាយឲ្យដឹងពីនារីម្នាក់ដែលបានដាក់ឈ្មោះក្នុងហ្វេសប៊ុក Aya Be Strong បានធ្វើការចោទប្រកាន់ទៅលើអ្នកនាង សឿ សុធារ៉ា ថា បានគេចវេសមិនព្រមដោះស្រាយលុយតុងទីន ដែលនៅសល់មិនព្រមសងមកខ្លួន។

នារីខាងលើនេះបានបង្ហោះសារដោយបានស្នើសុំឲ្យអ្នកនាង សឿ សុធារ៉ា ជួយដោះស្រាយលុយតុងទីនដែលបានជំពាក់នាង ត្បិតនាងមិនអាចទាក់ទងតារារូបនេះបានឡើយ។

ការបង្ហោះសារនេះបានធ្វើឲ្យអ្នកនាង សឿ សុធារ៉ា មានការប្រតិកម្ម និងបានព្រមានប្តឹងតបទៅវិញផងដែរ។
តាមរយៈសារជាសំឡេង ដែលត្រូវបានបញ្ចេញពីនារីខាងលើនេះ អ្នកនាង សឿ សុធារ៉ា បានព្រមានប្តឹងតបវិញ ត្បិតនារីរូបនេះបានបរិហារកេរ្តិ៍ និងបានចោទប្រកាន់ថានាងមានអ្នកធំជាខ្នងបង្អែកចង់ធ្វើអ្វីក៏បាន។

ចំណុចនេះអ្នកនាង សឿ សុធារ៉ា ហាក់មិនសប្បាយចិត្ត និងបានឲ្យនារីខាងលើនេះត្រៀមខ្លួនសម្រាប់ការប្តឹងពីនាង។
ឆ្លើយតបទៅកាន់អ្នកនាង សឿ សុធារ៉ា នារីដែលដាក់ឈ្មោះថា Aya Be Strong ក៏បានបង្ហោះសារថា ព្រះពុទ្ធោបងប្អូនជួយស្តាប់សំដីបងស្រីមេតុងទីន ដ៏មហាមានបាន (សឿ សុធារ៉ា) ឆាតចូលគ្រុប គំរាមប្តឹងខ្ញុំឲ្យអស់គូទខោលក់ផ្ទះ លក់សំបែងទៀតបងប្អូនអើយក្រដូចខ្ញុំ បានអីទៅតតាំងជាមួយគេទៅទារលុយ ញើសឈាមខ្លួនឯងសោះ គេមិនឲ្យហើយ គេរកប្តឹងឲ្យអស់ពីខ្លួនទៀត
ហើយយមានដល់លុយប្តឹងខ្ញុំឲ្យលក់ផ្ទះ លក់សំបែង ឲ្យអស់ពីខ្លួន តែហេតុអីមិនយកលុយទុកប្តឹងខ្ញុំនឹងសងខ្ញុំ ហាបងស្រី?


បងប្អូនឃើញអត់ ថាគាត់ពិតជាមានចេតនា គេចវេស ឆាតមិនតប តេមិនលើក មិនទូរទាត់លុយឲ្យខ្ញុំពិតប្រាកដមែន ព្រោះលុយគាត់មាន តែគាត់មានចេតនា មិនទូរទាត់ឲ្យកូនៗដោយរលូនគ្រប់គ្នាទេ ឃើញអត់ ថាគាត់ត្រៀមលុយប្តឹងខ្ញុំឲ្យយអស់ពីខ្លួនឯណោះ។
លុយគាត់ច្រើនណាស់ ទិញសុទ្ធតែពេជ្រ ជិះសុតតែ570 តែលុយកូនតុងទីន ដោះស្រាយឲ្យទាំងលំបាក ទាំងវេទនា ទាំងតឹងរ៉ឹងណាស់លោកហេតុអីធ្វើបាបអ្នកក្រម៉្លេះ បងមើលទៅសាច់រឿងអ្នកក្ររងភាពអយុត្តិធម៌រដូចខ្ញុំ ទទួលបានយុត្តិធម៌ ឬអត់បងប្អូននៅខ្វះលុយយើងពិតប្រាកដសោះ ប៉ុណ្ណឹងហើយនៅមិនយោគយល់ទូទាត់ឲ្យយើងទេ ប្តឹងយើងឲ្យអស់ពីខ្លួនទៀត។
ហេតុតែគេ អ្នកមានអំណាចអ្នកមានលុយ ចង់ឈ្នះនរណា ចង់លេបនរណា ចង់សម្លាប់នរណាក៏បានដែរ ទាំងមិនគិតថារឿងដែលខ្លួនកំពុងធ្វើនោះ ពិតជាត្រឹមត្រូវឬខុសគំរាមខ្ញុំទោះខ្ញុំដង្ហោយ រកអ្នកជួយដល់ដាច់ខ្យល់ងាប់ក៏មិនឈ្នះគាត់ដែរហេតុអីអ្នកក្រ រងតែភាពអយុត្តិធម៌ ប្រឈមនិងគេធ្វើបាបចឹង ជួយផងបងប្អូ។
ខ្ញុំមានតែម្រាមដៃ១០សំពះឲ្យបងប្អូនជួយរកយុត្តិធម៌ឲ្យទេ ជួយខ្ញុំផង៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

ចូលមើលព័ត៌មានថ្មីៗបន្ថែម