Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់កូនជនរងគ្រោះ គំរាមស.ម្លាប់ប្ល.ន់យកម៉ូតូ , ប៉ូលិសខណ្ឌច្បារអំពៅ ដេញចាប់ដល់ខណ្ឌចំការមន

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលច្បារអំពៅ២ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងកម្លាំងអន្តរាគមន៍ ដេញចាប់វា.យ.ខ្នោះបានភ្លាមៗ បន្ទាប់ពីបានធ្វើសកម្មភាព វា.យប្ល.ន់យកម៉ូតូមួយគ្រឿង ពីជនរងគ្រោះ កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅចំណុចក្រោមស្ពានព្រះមុនីវង្សចាស់ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ថាន់ ប៊ី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករសំណង់ ស្នាក់នៅភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ចំណែកជនសង្ស័យខាងលើមានឈ្មោះ ជា រស្មី ហៅបារាំង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ និងមានសារធាតុញៀនផងដែរ។

យោងតាមសម្តីជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានជិះម់ូតូម៉ាកកុបមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1CY-3365 ឌុបកូនតូចម្នាក់របស់គាត់ទៅផ្ទះ លុះដល់ចំណុចកើតហេតុ ក៏លេចមុខជនសង្ស័យដើរចេញមកពីក្រោយ ហើយធ្វើសកម្មភាពចាប់ក្រៀកកូនរបស់គាត់ ដោយគំរាមថា ឲ្យម៉ូតូមកអញ ប្រយ័ត្នអញស.ម្លាប់កូនរបស់ឯងចោល ហើយក៏វា.យជនរងគ្រោះមួយដៃចំស្មាខាងស្តាំ ពេលនោះជនរងគ្រោះភ័យ ក៏បានរត់ចោលម៉ូតូ រួចក៏ស្រែកថាចោរៗ ពេលនោះជនសង្ស័យ ក៏យកម៉ូតូជនរងគ្រោះជិះរត់គេចខ្លួន ភ្លាមៗនោះកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានខណ្ឌច្បារអំពៅ និងកម្លាំងប៉ុស្តិ៍ច្បារអំពៅ២ កំពុងតែល្បាតនៅក្បែរនោះ ឃើញហេតុការនេះ ក៏បានដេញស្ទាក់ចាប់ជនសង្ស័យ រហូតដល់សង្កាត់បឹងត្របែក ខណ្ឌចំការមន ទើបចាប់សង្ស័យវា.យ.ខ្នោះរួមនឹងម៉ូតូជនរងគ្រោះ បញ្ជូនមកធ្វើការសាកសួរ នៅអធិការខណ្ឌច្បារអំពៅ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×