ខេត្តតាកែវ ៖ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមដំណើរលោក ខាន់ សុខា អភិបាលរងខេត្ត ខេត្តតាកែវ អញ្ជើញចូលរួមក្នុងពិធី” ចាក់បំផ្លាញចោលនូវសារធាតុទឹកអាល់កុលក្លែងក្លាយ(មេតាណុល) ចំនួន ៩៤៤ប៊ីដុងស្មើនិង២៨៣២០លីត្រធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ” ដោយមានការចូលរួមពីៈ លោកអភិបាលស្រុកគិរីវង់ លោកប្រធានសាខា កាំកុងត្រូល.ក.ប.ប ខេត្តតាកែវ លោកឧត្តមសេនីត្រី ស្នងការរង លោក នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកមេបញ្ជាការវរសេនាតូចលេខ៦០៣ លោកអធិការនគរបាលស្រុកគិរីវង់ លោកមេឃុំ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ នៅទីបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣។

សូមរំលឹកផងដែរថាៈ កាលពីថ្ងៃអាទិត្យទី០៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៤ និង៣០នាទីកម្លាំងនគរបាលជំនាញ រាយការណ៍មកថាៈមានករណីសង្ស័យមួយបង្ករឡើងដោយរម៉កម៉ូតូចំនួន ០២គ្រឿងបានដឹកទឹកអាល់កុលក្លែងក្លាយនៅតាមបណ្តោយផ្លូវជាតិ ០២ស្ថិតក្នុងភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ។
ក្រោយពីទទួលបានព័ត៌មានលោកឧត្តមសេនីយ៍ទោ ស្នងការ បានបញ្ជាកម្លាំងនគរបាលជំនាញ សហការណ៍ជាមួយមន្រ្តីសាខាកាំកុងត្រូល ប្រចាំខេត្តតាកែវ អាជ្ញាធរពាក់ព័ន្ធ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបករណីនេះកម្លាំងជំនាញចំរុះបានរឹបអូសដកហូតសម្ភារៈជាវត្ថុតាងរួមមាន៖ ទឹកអាល់ក្លែងក្លាយ(មេតាណុល) ចំនួនពីរទីតាំងផ្សេងគ្នា ដែលមានតំណាងម្ចាស់ទំនិញឈ្មោះ ហុង ស្រី ម៉ាច និងឈ្មោះ ច័ន្ទ សុណា ពេលនោះកម្លាំងជំនាញឆែកឆេរ បានកឃើញទឹកអាល់កុលក្លែងក្លាយចំនួន ៩៤៤ប៊ីដុងស្មើនិង២៨៣២០លីត្រ។ បច្ចុប្បន្នវត្ថុតាងទាំងនោះត្រូវបានយកមកបំផ្លាញចោល នូវទីបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវផងដែរ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ









