ភ្នំពេញ ៖ អតីតពិធីកាិរិនី លេចធ្លោ ពេជ្រ សិរីរ័ត្ន និង តារាសម្តែងកែវ និសា កំពុងតែស្ងប់ស្ងាត់យូរទៅ ក្នុងដែនអាជីពសិល្បៈ។ តួអង្គធ្លាប់លេចធ្លោទាំង២ ដួងនេះធ្លាប់ឆក់យកនូវ អារម្មណ៍មហាជន ឲ្យតាមដាន។ ប៉ុន្តែចុងក្រោយនេះ ហាក់កាន់តែនៅឆ្ងាយ ពីភ្នែកមហាជន អស់ជាច្រើនឆ្នាំ។

អ្នកនាងពេជ្រ សិរីរ័ត្ន ផ្តើមពិធីការិនីចេញពីទូរទស្សន៍បាយ័ន កាន់កម្មវិធី «ប្រជុំតារាតន្ត្រី» «រាត្រីពណ៌ស្វាយ» នាងបានធ្វើឲ្យគេស្គាល់ ដោយសារមានទេពកោសល្យនិយាយ បានប្រសើរ។ លុះក្រោយមកក៏លាឈប់ពី បាយ័នក៏ងាកទៅកាន់ ទូរទស្សន៍ ម៉ាយធីវី ក្នុងកម្មវិធី «តុបំភ្លឺ» និង «ពេញចិត្តអត់» បានមួយរយៈធំ ក៏ស្រាប់តែបាត់មុខនាងយូរ។ ក្រោយមកទៀតក៏លេចឭថា សិរីរ័ត្ន បានប្តីជាអ្នកធូរធារហើយ មានកូនចៅពេញដៃក៏នៅមើលថែកូន ជានារីមេផ្ទះ។
ចំណែក កែវ និសា ជាតារាសម្តែង មានមុខមាត់ស្រស់សោភា ហើយធ្លាប់គ្រងបាននូវតំណែងតួឯក ជាច្រើនរឿងរហូតទទួលបាន តារាកំពូលនៃអ្នកសម្តែង។ អ្នកនាងមានមន្តស្នេហ៍ណាស់ រហូតល្បីលេចឭមានអ្នកស្រឡាញ់ ហើយមានតួនាទីធំដុំក៏ឃើញ។ ចុងក្រោយនេះក៏ឃើញថា កែវ និសា បានស្ងប់ស្ងាត់ពីសិល្បៈហើយក៏មានសភាពមិនដូចមុន និងកម្រទទួលយកការងាថ្មីៗ នៃសិល្បៈដូចមុន។ បើទោះជា កែវ និសា ក្លាយជាពិធីការិនី និងចេញមុខ ដូចមុនតែនាងហាក់ មិនឱបក្រសោបការងារ ឲ្យពេញដៃ ដូចច្រើនឆ្នាំមុនឡើយ៕រក្សាសិទ្ធិដោយ៖សំណាង SV












