Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចកម្ពុជាបើកកិច្ចប្រជុំស្តីពីផែនការការពារ សន្តិសុខ សុវត្ថិភាព ជូនទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន មកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជាពីថ្ងៃទី១២-១៣ ខែកញ្ញា

ភ្នំពេញ ៖ មុនដំណើរអញ្ជើញមកកម្ពុជារបស់គណៈប្រតិភូជាន់ខ្ពស់ចិន ដឹកនាំដោយ ឯកឧត្តម វ៉ាង យី (wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្តីពីផែនការការពារ សន្តិសុខ សុវត្ថិភាព ជូនគណៈប្រតិភូជាន់ខ្ពស់ចិន ដឹកនាំដោយ ឯកឧត្តម wang Yi ទីព្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅក្នុងព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ។
កិច្ចប្រជុំបានធ្វើឡើងនៅនាយកដ្ឋានអង្គរក្ស ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការចូលរួមពីប្រធាននាយករដ្ឋអង្គរក្ស និងមន្ត្រីស្ថានទូតចិនចូលរួមផងដែរ។

តាមកម្មវិធីដែលបានគ្រោងទុក លោក វ៉ាង យី (WangYi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណៈរដ្ឋប្រជាមានិតចិន និងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងមានជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅវិមានសន្តិភាពនាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។

លោក វ៉ាង យី និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមពិធីប្រកាសប្រគល់ និងទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×