Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តកុងតឺន័រ បើកកៀម៉ូតូបណ្តាលឱ្យជនរងគ្រោះ ខ្ទាតចូលក្រោមកង់កិនស្លា.ប់ម្នាក់ និងរបួសធ្ងន់ម្នាក់

ភ្នំពេញ ÷ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ នៅកន្លែងកេីតហេតុយ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងជិះម៉ូតូឌុបគ្នា ត្រូវរថយន្តកុងតឺន័រ បេីកមកពីក្រោយ ហេីយកៀបណ្តាលឱ្យដួលចូលក្រោមរថយន្តកិន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង២០នាទីយប់ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្តោយជាតិលេខ៤ មុខសាលាអនុវិទ្យាល័យហ៊ុនសែនជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះដែលរងរបួសធ្ងន់មានឈ្មោះ ងុំ សុខហេង ភេទប្រុស អាយុ២៨ឆ្នាំ ។ ចំណែកសពមានឈ្មោះរ័ត្ន ឧត្តម ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ ជាងជួលជុលម៉ាស៊ីនតាមរោងចក្រ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ ជនបង្ក ឈ្មោះ ភឿង វណ្ណាភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរបើកបរ បច្ចុប្បន្ន នៅភូមិថមល្អ ឃុំថមល្អ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ប្រភពព័ត៌មានពីកន្លែងកេីហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញម៉ូតូម៉ាកស្មាស់រ៉េវ៉ូ ពណ៌ខ្មៅស៊េរីឆ្នាំ២០០៨ ពាក់ផ្លាកលេខភ្នំពេញ1V 8305 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុ ស្រាប់តែមានរថយន្តធុនធំ ពណ៌ខៀវពាក់ផ្លាកលេខភ្នំពេញ 3A-6633 ធ្វេីដំណេីរមកពីក្រោយកៀបណ្តាលឱ្យម៉ូតូដួលខ្ទាត ជនរងគ្រោះចូលក្រោមកង់រថយន្តកិនស្លា.ប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់។
ចំណែករថយន្តបង្កនិង តៃកុងត្រូវសមត្ថកិច្ចឃាត់បាន។

បច្ចុប្បន្ន សពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូនិងរថយន្ត រួមទាំងតៃកុងរថយន្ត ត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែង យកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញ រង់ចាំការដោះស្រាយតាមច្បាប់៕ រក្សាសិទ្ធិដោយ ៖ សា មេត

×