ភ្នំពេញ ៖ ពិធីករលោក តាប៊ុយ បានសម្រេចដើរចេញពីស្ថានីយទូរទស្សន៍My TV បន្ទាប់ពីបានរួមជាមួយ នៅទីនេះបានប្រមាណជាង១០ឆ្នាំមកនេះ។
មិនមានបញ្ហាទំនាស់ ប៉ុន្តែតាប៊ុយ បានបង្ហាញនូវហេតុផលមួយ ដែលបានធ្វើលោកសម្រេចបញ្ចប់ការងាររបស់ខ្លួន នៅស្ថានីយទូរទស្សន៍My TV នាពេលនេះ។

តាប៊ុយ បានបង្ហោះសារថា ថ្ងៃនេះខ្ញុំបានសម្រេចចិត្តចាកចេញពីMyTVហើយ បន្ទាប់ពីបានបម្រើការងារនៅទីនេះអស់រយៈពេលជិត១៣ឆ្នាំ ។
លោកបញ្ជាក់ថា សម្រាប់ការចាកចេញនេះ គឺខ្ញុំនិងMyTVមិនមានបញ្ហាអ្វីនឹងគ្មាទេ គឹគ្រាន់តែខ្ញុំមានអារម្មណ៍ថា ហត់នឿយនិងចង់ឲ្យខ្លួនឯងមានសេរីភាព និងគេងលក់ស្រួលបានដូចគេ ។
ខ្ញុំសូមនិយាយថា នាពេលកន្ងងមកខ្ញុំតែងតែទទួលបាន នៅការគាំទ្រយ៉ាងពេញទំហឹងពីខាងស្ថានីយ៍ និងការផ្តល់ឱកាសជាច្រើនតាំងតែ ពីថ្ងៃដំបូងដែលខ្ញុំឈានជើងចូលMyTV និងសូមអរគូណដល់MyTV ដែលយល់ព្រមតាមការសមម្រេចចិត្តរបស់ខ្ញុំ (ខ្ញុំមិនចង់គិតម្នាក់ឯងច្រើនទៀតទេ ជាពិធីករផង ផលិតករផង កក់studioក៏ខ្លួនឯង រៀបចំតួក៏ខ្លួនឯង មើលការកាត់តក៏ខ្លួន ពិសេសត្រូវចំណាយពេលស្រាវជ្រាវ រកគំនិតថ្មីៗទៀត។ ចង់និយាយថាហត់ខ្លាំងណាស់ ទោះបីជាមានជំនួយការជួយសម្រួលការងារក៏ដោយ) នាពេលនេះ គឺចង់សម្រាកខួរក្បាល ដើរលេង និងឲ្យកាដូខ្លួនឯងម្តងព្រោះ ដាក់សម្ពាធលើខ្លួនឯងជាយូរពេកហើយ។

លោកថា វាហាក់បីដូចជាក្រៀមក្រំ ដែលត្រូវដើរចេញពីកន្លែងដែលយើងធ្លាប់ ហៅថាជាផ្ទះទី២ តែសប្បាយចិត្ត ព្រោះមិនត្រូវគិតច្រើន និងអាចគេងលក់ស្រួលមិនមានstress។
លោកបន្ថែមថា បើនិយាយពីទំនាក់ទំនងរវាងខ្ញុំនិង MyTV គឺច្រើនរហូតខ្ញុំនៅតែចងចាំព្រោះMyTV បានផ្លាស់ប្តូរជីវិតរបស់ខ្ញុំ១៨០ដឺក្រេ ពីសិស្សសាលាងាកមកធ្វើការងាររបៀបមនុស្សធំ និងបង្រៀនខ្ញុំពីចំណុចសូន្យ រហូតមកខ្ញំជាមនុស្សម្នាក់ ដែលបងប្អូនស្គាល់សព្វថ្ងៃ ក៏ដូចជាឱកាសមាសដល់ខ្ញុំ គឺការបញ្ជូនខ្ញុំទៅបណ្តាប្រទេសល្បីៗ ដើម្បីទទួលយកចំណេះដឹងថ្មី (I still say MyTV does invest a lot on me but this is my decision……. )៕ រក្សាសិទ្ធិដោយ ៖ សំណាង SV











