Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តកូរ៉េដឹកជ្រូកបោះពួយយ៉ាងលឿន ជ្រុលបុ.កបុរសម្នាក់ដែលកំពុងជិះម៉ូតូ ខ្ទប់ជាមួយរថយន្តមួយគ្រឿងទៀត បែកប្លោកនោមបាត់បង់ជីវិតភ្លាមៗ

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ ខណៈកំពុងជិះម៉ូតូតាមដងផ្លូវ ត្រូវរថយន្តដឹកជ្រូក បើកបំ.បុ.កទៅខ្ទប់ជាមួយរថយន្តស្រ្តារិចមួយគ្រឿងទៀត បណ្តាលឲ្យបែកប្លោកនោម ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៦ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវម៉ុងឬទ្ធី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
សពជនរងគ្រោះខាងលើ មានឈ្មោះ ណេត ចាន់បុត្រ អាយុ២៦ឆ្នាំ ស្នាក់នៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិិះម៉ូតូមួយគ្រឿង ម៉ាក today ពណ៌ ខ្មៅពាក់ផ្លាកលេខភ្នំពេញ 1IV-8488 បើកបរពីទិសដៅពីកើតទៅលិច ស្របពេលនោះ ក៏មានរថយន្តកូរ៉េមួយគ្រឿងម៉ាកKIA ពណ៌ខៀវពាក់ផ្លាកលេខភ្នំពេញ 3D-7872 ជាប្រភេទរថយន្តដឹកជ្រូក បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ក៏បានបត់ស្តាំក្នុងល្បឿនលឿន បានបួងចង្កូតទៅបុកអ្នកជិះម៉ូតូយ៉ាងពេញទំហឹង ខ្ទប់ទៅបុកជាមួយរថយន្តម៉ាកស្ត្រារិចមួយគ្រឿងទៀត ដែលបើកបរខាងក្រោយម៉ូតូជនរងគ្រោះ បណ្តាលឲ្យបែកប្លោកនោមស្លា.ប់ភ្លាមៗ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

បន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរណ៍ អ្នកបើកបររថយន្តដឹកជ្រូក បានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌសែនសុខ សហការជាមួយកម្លាំងជំនាញចរាចរណ៍ក្រុង បានចុះមកធ្វើការវាស់វែង នៅកន្លែងកើតហេតុ នឹងយករថយន្តទាំង២គ្រឿង រួមនិងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់។
ចំណែកសពជនរងគ្រោះ សមត្ថកិច្ចបានដឹកយកទៅតម្កល់ទុក នៅវត្តទឹកថ្លា ដើម្បីស្រាវជ្រាវស្វែងរកក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×