ភ្នំពេញ ÷ នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រឆាំងការសម្អាតប្រាក់ ដែលមានការចូលរួមពីលោកប្រធាននាយកដ្ឋានជំនាញ ដែលជាសមាជិកក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងកោតសរសើរដល់សមាជិកក្រុមការងារទាំងអស់ ដែលបានប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ។ ទន្ទឹមនឹងការកោតសរសើរ ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ ក៏បានផ្តល់នូវអនុសាសន៍ និងមតិណែនាំសំខាន់ៗមួយចំនួនដល់សមាជិកអង្គប្រជុំ ដើម្បីឲ្យការអនុវត្តភារកិច្ចទទួលបានលទ្ធផលល្អប្រសើរ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ


