Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី រំលោភសេពសន្ថវៈ លើចៅស្រីរបស់ខ្លួនឯង

បាត់ដំបង ៖ មន្ត្រីនគរបាលស្រុកសំឡូត កាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២១ បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធករណី រំលោភសេពសន្ថវៈលើចៅស្រីរបស់ខ្លួនឯង អំឡុង ឆ្នាំ២០២០ រហូតដល់មានផ្ទៃពោះ នៅត្រង់ចំណុចភូមិតាតោក ឃុំតាតោក ស្រុកសំឡូត ។

សមត្ថកិច្ច ស្រុកសំឡូត បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឌួង ពឿន ភេទប្រុស អាយុ ៥៩ឆ្នាំ រស់នៅភូមិតាតោក ឃុំតាតោក ស្រុកសំឡូត ។

ចំណែកឯជនរងគ្រោះមាន ឈ្មោះ ស .ច .ធ. អាយុ ១៤ឆ្នាំ នៅក្នុងអំឡុងឆ្នាំ២០២០ វេលាម៉ោងប្រហែល២៣ និង៣០នាទី រហូតដល់មានផ្ទៃពោះរយៈពេល ២៤សប្តាហ៍ ៥ថ្ងៃ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើនេះ ត្រូវបានកម្លាំង មន្ត្រីនគរបាលស្រុក សំឡូតកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទាភា

×