Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្តិសុខម្នាក់ បា.ញ់ស.ម្លាប់.ស្រ្តីម្នាក់ រួចបាញ់ស.ម្លាប់.ខ្លួនឯង បញ្ចប់ជីវិតតាមក្រោយ

ភ្នំពេញ ៖ បុរសម្នាក់បា.ញ់ស.ម្លាប់នារីម្នាក់ ក្រោយពេលឈ្លោះប្រកែកគ្នា ក្នុងអតីតក្លិបមួយកន្លែង រួចហើយខ្មា.ន់កាំភ្លើងបា.ញ់ស.ម្លាប់ខ្លួនឯងតាមក្រោយ។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវលេខ៩០ កែង មហាវិថីព្រះសុីសុវត្ថិ ត្រង់ចំណុចអតីតក្លិបកំសាន្តមួយកន្លែង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ មានឈ្មោះ ឌុច សុភា ភេទប្រុស អាយុ៣០ឆ្នាំជាង មុខរបរសន្តិសុខយាម នៅកន្លែងកើតហេតុខាងលើ។ ចំណែកនារីរងគ្រោះ មានឈ្មោះ ទូច សំអាង ភេទស្រី អយុ៤៣ឆ្នាំ មុខរបរលក់ដូរ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ហេតុការណ៍ផ្ទុះអាវុធនេះ គឺកើតឡើងកាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១មកម្លេះ ដោយមុនកើតហេតុ ជនដែលជាខ្មាន់កាំភ្លើងបានឈ្លោះប្រកែកគ្នា ជាមួយនារីម្នាក់ ដែលជាសង្សារនឹងគ្នា បន្ទាប់មករហូតឈានដល់ខាងបុរសនោះ​ បានយកកាំភ្លើងមួយដើម ម៉ាកK54 បាញ់ទៅលើនារីរងគ្រោះ មួយគ្រាប់ចំត្រង់ចំណុច បំពង់កធ្លាយដល់សួត ស្លា.ប់ភ្លាមៗនៅកន្លែងកើតហេតុ រួចហើយបុរសដែលជាខ្មាន់កាំភ្លើង បានបា.ញ់ស.ម្លាប់ខ្លួនឯងតាមក្រោយ ចំក្បាលចំនួនមួយគ្រាប់ស្លា.ប់ភ្លាមៗតែម្តង តែរហូតឈានដល់វេលាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និង សមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ ដើម្បីពិនិត្យនិងបើកការស្រាវជ្រាវ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងជំនាញ បានធ្វើកោសល្យវិច័យសពទាំង២នាក់ខាងលើ ដើម្បីស្វែងក្រុមគ្រួសារ មកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×