Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេទិកាលើកទី៩ ស្តីពី «ការផ្ទេរបច្ចេកវិទ្យាចិន-អាស៊ាន និង កិច្ចសហការពាក់ព័ន្ធនឹងកាអភិវឌ្ឍនវានុវត្តន៍»

spot_img

ភ្នំពេញ ៖ នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញចូលរួមថ្លែងសុន្ទរកចាំតាមប្រព័ន្ធអនឡាញ ក្នុងកម្មវិធីបើកវេទិកាលើកទី៩ ស្តីពី «ការផ្ទេរបច្ចេកវិទ្យា ចិន-អាស៊ាន នឹងកិច្ចសហការពាក់ព័ន្ធនឹងការអភិវឌ្ឍន៍នវានុវត្តន៍»។

វេទិកានេះរៀបចំឡើងដោយក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យារបស់សាធារណរដ្ឋប្រជាមានិតចិន ក្រោមការគាំទ្រ នឹងចូលរួម សម្របសម្រួលរបស់មជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យាចិន-អាស៊ាន (CATTC) និងក្រុមការងារលេខាធិការដ្ឋានអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់អគ្គនាយក៏ដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ ពិធីនេះមានការចូលរួមពីឯកឧត្តម លឺ ភីង (LI PING) ថ្នាក់ដឹកនាំបក្សរបស់ក្រសួងក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា របស់ សាធារណរដ្ឋប្រជាមានិតចិន និងរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ដ បច្ចេកវិទ្យា នឹងនវានុវត្តន៍។

អង្គវេទិកាប្រព្រឹត្តទៅក្នុងគោលដៅចែករំលែកបទពិសោធន៍ និង សំណូមពរនានា លើកិច្ចសហការដើម្បីការអភិវឌ្ឍនវានុវត្តន៍សម្រាប់ឱកាស ក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនាពេលអនាគត។ របៀបវារៈ សំខាន់ចំនួន៣ ត្រូវបានរៀបចំឡើង ជាអាទិ៍៖ វេទិកាលើកទី៣ នៃអ្នក វិទ្យាសាស្រ្តវ័យក្មេង អាស៊ាន+៣, ការតាំងពិព័រណ៍ចិន-អាស៊ានលើក ទី១៨ លើបច្ចេកវិទ្យាពឈានមុខ និងការផ្ទេរបច្ចេកវិទ្យាចិន-អាស៊ាន។

សុន្ទរកថារបស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេស រដ្ឋមន្ត្រី បានរំលេចនូវវិស័យអាទិភាព នៃកិច្ចសហការដែលនឹងត្រូវ អនុវត្តដើម្បីផលប្រយោជន៍រួមរបស់អាស៊ាន និងចិន។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី បានគូសបញ្ចាក់ពីសារៈសំខាន់នៃ ការរៀបចំគោលនយោបាយវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និង ការគ្រប់គ្រងនវានុវត្តន៍ រួមទាំង បច្ចេកវិទ្យាសម្រាប់វិស័យអាទិភាព ដូចជា កម្មន្តសាល បច្ចេកវិទ្យាព័ត៌មាន កសិកម្ម និងសុខាភិបាល ជាដើម។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា ត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមជាមួយប្រទេសជាសមាជិកអាស៊ានទាំងអស់ និងប្រទេសចិន ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងតំបន់ ជាពិសេសកិច្ច សហប្រតិបត្តិការវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើការរៀបចំ និងគ្រប់គ្រង់សួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ការបណ្ដុះ
ធុរកិច្ចថ្មី និងការលើកកម្ពស់ការផ្ទេរបច្ចេកវិទ្យា។ វេទិកានេះ មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×