Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងទេសចរណ៍ ចេញសារាចរណែនាំ ស្តីពីការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាព ផលិតផលទេសចរណ៍ ក្នុងបុណ្យភ្ជុំបិណ្ឌ

spot_img

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសារាចរណែនាំស្តីអំពីការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផលទេសចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ នាថ្ងៃ១៤-១៥រោច ខែភទ្របទ និងថ្ងៃ១កើតខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៥-០៦-០៧ ខែតុលា ឆ្នាំ២០២១។

ដើម្បីពង្រឹងគុណភាពផលិតផលទេសចរណ៍ និងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកវីដ-១៩ ដែលអាច កើតមានជាយថាហេតុនៅតាមរមណីយដ្ឋានទេសចរណ៍ និងគោលដៅទ ហ៍នានាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ថ្ងៃ១៤-១៥ រោច ខែភទ្របទ និងថ្ងៃ១កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី០៥-០៦-០៧ ខែតុលា ឆ្នាំ២០២១ ក្រសួងទេសចរណ៍សូមធ្វើការណែនាំដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត ដូច ខាងក្រោម៖

១. ត្រូវជំរុញការអនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្លួន និងម៉ឺងម៉ាត់នូវវិធានការទាំងឡាយដែលបានដាក់ចេញដោយ រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ ពិសេសវិធានការ “៣ ការពារ” គឺពាក់ម៉ាស់ លាងដៃ និងរក្សាគម្ចាតសុវត្ថិភាព និង “៣ កុំ” គឺកុំទៅកន្លែងដែលមានមនុស្សម្នាច្រើនកុះករ កុំចូលទៅ កន្លែងដែលបិទជិតឈឹង និងកុំប៉ះពាល់គ្នា។

២. ត្រូវពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្ដង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លង ប្រក្រតីភាពថ្មី ដែលត្រូវបានដាក់ឲ្យអនុវត្តដោយក្រសួងទេសចរណ៍ទៅលើអាជីវកម្មទេសចរណ៍សំខាន់ៗ ចំនួន ៤ ដែលរួមមាន សេវាកម្មស្នាក់នៅទេសចរណ៍ សេវាកម្មភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដើម្បីរក្សាស្ថិរភាពអាជីវកម្ម និងធានាសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

៣. ត្រូវជំរុញឲ្យរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទាំងអស់ ធ្វើការកត់ត្រាភ្ញៀវទេសចរដែលចូល កម្សាន្ត និងប្រើប្រាស់សេវានៅក្នុងកន្លែងរបស់ខ្លួន ជាពិសេសអាសយដ្ឋាន និងលេខទំនាក់ទំនង។ ទន្ទឹមនឹងនេះ គ្រប់មូលដ្ឋានទាំងអស់ ត្រូវចុះឈ្មោះបង្កើត និងប្រើប្រាស់ប្រព័ន្ធ QR Code ទប់ស្កាត់ កវីដ-១៩ និងតម្រូវឲ្យភ្ញៀវទេសចរត្រូវតែស្ដេនជាដាច់ខាត មុនចូលទៅក្នុងកន្លែងរបស់ខ្លួន។ ព្រម ជាមួយគ្នានេះ ត្រូវរៀបចំឲ្យមានការត្រួតពិនិត្យកំដៅ ការបាញ់អាល់កុលសម្លាប់មេរោគ និងសម្រាប់ លាងដៃឲ្យបានគ្រប់គ្រាន់ និងគ្រប់ទីកន្លែងដែលចាំបាច់ ហើយភ្ញៀវទេសចរត្រូវតម្រូវឲ្យពាក់ម៉ាស់ ជាប្រចាំ។

៤. ត្រូវពង្រឹងការគ្រប់គ្រងឲ្យបានល្អប្រសើរនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា ពិសេសត្រូវកំណត់សមត្ថភាពផ្ទុក (Carrying Capacity) អតិបរមា ដែលអាចទទួលភ្ញៀវបានក្នុងពេល តែមួយអនុលោមតាមស្តង់ដាគម្លាតសុវត្ថិភាព និងមិនត្រូវទទួលភ្ញៀវលើសពីចំណុះនេះជាដាច់ខាត។ ទន្ទឹមនឹងនេះ ត្រូវជំរុញលើកទឹកចិត្តភ្ញៀវទេសចរឲ្យទៅលំហែកម្សាន្តជាមួយធម្មជាតិ និងសក្តានុពល ដែលមានក្នុងគោលដៅទេសចរណ៍ខាងលើ ដើម្បីកាត់បន្ថយការជួបជុំ និងការកកកុញមនុស្សច្រើន។

៥. ត្រូវសហការជាមួយអាជីវករ និងប្រតិបត្តិករទេសចរណ៍ ក្នុងការពង្រឹងគុណភាពផលិតផលទេសចរណ៍ ថែរក្សាបរិស្ថាន-អនាម័យ និងរក្សាតម្លៃផលិតផល និងសេវាឲ្យបានសមរម្យ។ រាល់តម្លៃស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗត្រូវសរសេរឲ្យបានច្បាស់ដាក់ក្នុងតារាងដើម្បីជម្រាបជូនភ្ញៀវឲ្យបាន ដឹងជាមុន ជៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។ ករណ៏មិនអនុវត្តតាមតារាងដែលបានបិទផ្សាយ ម្ចាស់មូលដ្ឋានអាជីវកម្មត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

៦. ត្រូវធ្វើការណែនាំម្ចាស់ទូកដ និងកាណូតទេសចរណ៍ ដែលធ្វើអាជីវកម្មដឹកភ្ញៀវទេសចរកាត់សមុទ ទន្លេ ស្ទឹង និងបឹង មិនឲ្យផ្ទុកលើសចំណុះ និងត្រូវបំពាក់នូវសម្ភារះសង្គ្រោះនានា និងចាំបាច់ត្រូវអនុវត្ត តាមវិធានសុវត្ថិភាពទេសចរណ៍ និងវិធានសុខាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

៧. ត្រូវរៀបចំឲ្យមានក្រុមការងារចុះផ្សព្វផ្សាយ និងជំរុញការអនុវត្តខ្លឹមសារសារាចរណែនាំនេះ ឲ្យបាន ទូលំទូលាយ និងគ្រប់រូបភាព ទៅដល់ប្រតិបត្តិករទេសចរណ៍ និងត្រូវធ្វើរបាយការណ៍បូកសរុបស្ថិតិ ភ្ញៀវទេសចរនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា និងផ្ញើមកក្រសួងទេសចរណ៍ ឲ្យ បានទាន់ពេលវេលាជាប្រចាំថ្ងៃ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×