ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Voona Voona អភិវឌ្ឍន៍ ខ្លួនពី អ្នករាំ ប្រចាំក្រុម សុខ ពិសី នឹង ទេព បូព្រឹក មកជាអ្នកចម្រៀង

ភ្នំពេញ ៖ អាចថានេះជាការផ្លាស់ប្តូរថ្មីមួយ ដែលការតស៊ូ ធ្វើឲ្យតារារលកក្រោយម្នាក់សម្រេច បាននូវក្តីស្រម៉ៃរហូតហក់បានជាតារាចម្រៀង តាមបំណង។ អ្វីដែលធ្វើអោយគេចាប់អារម្មណ៍ នាងមាន អតីតជាអ្នករាំលម្អតារាល្បី សុខ ពិសី និង ទេព បូព្រឹក្ស។ ចុងក្រោយក៏ក្លាយជាតារាចម្រៀង ដូចគេឯងវិញម្តង។

មិនដឹងថាវូណា វូណា មានអារម្មណ៍ត្រេកអរបែបណាឡើយ ក្នុងពេលបំណង ដែលធ្លាប់តែគិតក្នុងចិត្តបានហែលដល់ទិសចង់បាន។ ច្រើនខែមកហើយ ដែលតារាស្រស់ក្មេងខ្ចីរូបនេះ មិនមានឱកាសឡើងឈកណ្តាលគេ ស្រែកច្រៀងឲ្យមហាជន បានឃើញបានចាំ។ ពោលបានត្រឹមតែជាអ្នករាំ ដែលកម្រមានគេស្គាល់ និងមានមុខមាត់។

វូណា លើកឡើងថា ទម្រាំបានជាប់ឈ្មោះជា អ្នកចម្រៀងឃើញថា ត្រូវពុះពារច្រើនហើយ មិនដឹងថារកអ្នកណាជួយ។ ពេលនេះបំណង បានសម្រេចតាមការគ្រោងទុកដោយសារ នាងមានជំហរ និងកន្លែងច្រៀងពិតប្រាកដ។ អ្វីដែលរិតតែពិសេស គឺខ្លួនមានដុងរាំច្រើន ដូចនេះមិនភ័យចាក់ក្បាច់ពន់ពេន ច្រៀងរាំលើឆាកនោះឡើយ។ រំពឹងថា ពុកម៉ែបងប្អូន និងជួយគាំទ្រស្នាដៃសិល្បៈ ដែលបោះជំហ៊ាន៕​រក្សាសិទ្ធិដោយ៖សំណាងSV

ចូលមើលព័ត៌មានថ្មីៗបន្ថែម