ភ្នំពេញ ៖ នៅទីបំផុត តារាចម្រៀងជើងក្រោយ បានមុនីល័ក្ខ បានចេញមុខ សូមអធ្យាស្រ័យរាល់ការខុសឆ្គង នូវពេលនាងបានយកបទ «ជំនោរដើមខែ» មកច្រៀងមិនបានដាក់ឈ្មោះម្ចាស់ដើម។ ដោយសារតែខ្លួនឆ្គាំឆ្គង មិនល្អិតល្អន់ទើប ដាក់ការយោគយល់ដល់រៀបច្បង។ ប៉ុន្តែរៀមច្បងដែល មានបទពិសោធន៍ មុននៅមិនទាន់ទទួល ខណៈបញ្ជីលើកទី១លាងមិនទាន់អស់។

តារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា បានសម្តែងការមិនពេញចិត្តចំពោះម្ចាស់ឆាណែលយូធូប ដែលបានយកបទចម្រៀងរបស់នាង ឲ្យតារាចម្រៀងថ្មូៗច្រៀងឡើងវិញ (Cover) តែមិនបានដាក់ឈ្មោះឲ្យចំម្ចាស់ដើម។ បទ ជំនោរដើមខែ ដែលជាបទដើមរបស់អ្នកចម្រៀងអ្នកស្រី ម៉ម សុខា តែត្រូវបានអ្នកនាង ម៉េង កែវពេជ្ជតា បានយកមកកែសម្រួលថ្មីខ្លះទាំងទំនុកច្រៀង និងការច្រៀងពីអ្នកនាងផ្ទាល់។ ដោយសារបទនេះ មានភាពល្បីល្បាញបានធ្វើឲ្យមាការលើកយកមកច្រៀង ដោយសារតារាចម្រៀងនានា ហើយបង្ហោះតាមយូធូប ដោយបានប្រើប្រាស់មភាសាសសេរដាក់ថា មរតកដើម ដោយមិនបានប្រើប្រាស់ឈ្មោះនាងឲ្យចំ។
ទោះបីជា យ៉ាងណា ម៉េង កែវជេជ្ជតា បាន ចំណាយពេលជាថ្មី សរសេរដាក់ទៅ មុនីល័ក្ខមួយលើកទៀតថា « ជម្រាបសួរបងប្អូនទស្សនិកជន និងហ្វ៊ែនជាទីស្រឡាញ់ ប្អូនស្រី មុន្នីល័ក្ខបានផ្ញេីសារមកខ្ញុំ ។ នាងបានរៀបរាប់ដូចអ្វីដែលខ្ញុំបង្ហាញ ។ ហេីយនាងក៏បានសូមទោសខ្ញុំ ។
ពេលនេះខ្ញុំ មិនទាន់ទទួលពាក្យសូមទោសពីនាងទេ ព្រោះកំហុសលេីកមុនដែលនាងសន្យាថាកែសម្រួល នាងនៅមិនទាន់បានធ្វេីផង ដូច្នេះ ខ្ញុំអាចទទួលពាក្យសូមទោសពីនាងបានលុះត្រាតែនាងលុប Video បទចម្រៀងទាំងអស់ ដែលជាបទចម្រៀងខ្ញុំនាងយកច្រៀង មិនដាក់ឈ្មោះចេញពីយូធូប សិន បេីមិនដូច្នោះទេ មានតែផ្លូវច្បាប់មួយមុខគត់ ។ ( ពាក្យសន្យារបស់នាងលេីកមុន ខ្ញុំមានទាំងអស់ ) ។

ចំពោះមុន្នីល័ក្ខ : បងបានទុកពេលឲ្យអូនច្រេីនដងហេីយ រាប់ទាំងមួយឆ្នាំមុនផង ដែលអូនសន្យាថាសរសេរឈ្មោះបងបញ្ចូលក្នុងវីដេអូចម្រៀង ជាបទរបស់បង ដែលអូនច្រៀង មិនដាក់ឈ្មោះបងជាម្ចាស់សំនៀងដេីម តែអូនមិនធ្វេី និងក្រោយពីសូមទោសសន្យាថាឈប់មិនបានប៉ុន្មានថ្ងៃ អូនបានថតបង្ហោះហូរហែរមកទៀត ដោយគ្មានឈ្មោះបងដដែល។ ពេលនេះអូនបង្កកំហុសដូចមុនម្តងទៀត គឺបទ ជំនោរដេីមខែ ។ នៅពេលបងធ្វេីការតស៊ូមតិ សុំការចូលរួមអភិរក្សស្នាដៃ និងម្ចាស់ស្នាដៃដេីម បងក៏ត្រូវទទួលរងការជេរប្រមាថ គំរាមកំហែង រំខានអារម្មណ៍ជាច្រេីន ពីហ្វ៊ែនរបស់អូនតែម្នាក់ឯង ចំណែកអូនដែលយកបទបងជាច្រេីន ទៅច្រៀងកេីបលុយ ដាក់កាបូបខ្លួនឯង បែរជាសម្ងំឈរឱបដៃមេីលគេជេរប្រមាថបង ធ្វេីព្រងេីយ ។ បេីទោះគេនោះជាហ្វ៊ែនឬមិនមែន តែក្នុងនាមអូនធ្លាប់បានលុយ ដោយសារបទចម្រៀងបង អូនគួរតែបញ្ឈប់ពួកគេ ក៏ដេីម្បីភាពស្អាតស្អំរបស់អូនផងដែរ តែអូនជាមនុស្សគ្មានការទទួលខុសត្រូវ ។ អូនមិនមែនច្រៀងបទ របស់បង ព្រោះស្រឡាញ់បងទេ គឺអូនចង់បំផ្លាញបង និងចង់បំបាត់ឈ្មោះបងពីចម្រៀងរបស់បងទៅវិញ ទេីបអូនធ្វេីដូច្នេះ ។ ឥឡូវបងហត់នឿយណាស់ ហត់នឹងការបង្ករឿងរបស់អូនណាស់ ដូច្នេះមានតែម្យ៉ាងគត់ គឺបងសូមប្រគល់បញ្ហានេះឲ្យអូនស្រាយវាដោយខ្លួនឯងព្រោះអូនជាអ្នកចង ។
បងមិនទាន់គិតអវិជ្ជមានលេីអូនទេថា រឿងអួរអាប់ទាំងប៉ុន្មាន គឺជាគំនិតអាក្រក់របស់អូន ដែលរៀបចំឡេីង តាមនិស្ស័យចូលចិត្តមេីលឃេីញ គ្រប់គ្នាត្រូវក្តៅក្រហាយ និងសប្បាយពេលឃេីញគេជាន់ឈ្លីកិត្តិយសបង ព្រោះពីរដងហេីយឲ្យតែបងមានប្រតិកម្មជាមួយអូន គឺតែងតែមានអាខោនខ្មោច ចូលមកជេរបងយ៉ាងសាហាវ ប៉ុន្តែអូនមិនដែលរវល់សូម្បីតែសួរសុខទុក្ខបង តាមឆាត មួយម៉ាត់ក៏គ្មាន ។ អូនពិតជាមនុស្សចេះផឹកទឹក មិននឹកប្រភពដេីមមែន ! សូមអរគុណប្អូនស្រីល្អ ! ៕ រក្សាសិទ្ធិដោយ ៖ សំណាងSV













